ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារអំពាវនាវ កុំឲ្យមានការដំឡើងថ្លៃទំនិញ និងផ្ទះជួល ទោះកម្មករទទួលបានការឡើងប្រាក់ឈ្នួលក៏ដោយ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា បានអំពាវនាវកុំឲ្យមានការដំឡើងថ្លៃទំនិញ ម្ហូបអាហារ និងផ្ទះជួល ដើម្បីចូលរួមលើកស្ទួយដល់ជីវភាពកម្មករ-និយោជិត និងរក្សាផលប្រយោជន៍បានយូរអង្វែង។

ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា ដែលបានសម្រេចដំឡើងប្រាក់ឈ្មួលកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ ២០២៣ ដល់ ២០០ដុល្លារអាមេរិកក្នុងមួយខែ ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីខែមករា ឆ្នាំ ២០២៣តទៅ។

លោករដ្ឋមន្ត្រី បានបន្តថា «ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់អ្នកលក់ម្ហូបអាហារ នៅតំបន់រោងចក្រ និងម្ចាស់ផ្ទះជួលសូមកុំដំឡើងថ្លៃសូមលក់ និងជួលក្នុងតម្លៃដដែល កុំឃើញប្រាក់ឈ្មួលឡើងនាំគ្នាឡើង ដែលអាហ្នឹងវាមិនសមស្របទេ អីចឹងការរក្សាតម្លៃនៅដដែលវាជាការធានា សម្រាប់ផលប្រយោជន៍ទាំងអស់គ្នា»។ លោកថា ដូច្នេះមានន័យថា កម្មករ-និយោជិត ក៏នៅបង់ថ្លែឈ្នួលផ្ទះនៅឆ្នាំនេះ ហើយលុះដល់ឆ្នាំក្រោយពួកគាត់មានប្រាក់ចំណូលខ្ពស់ នៅតែបង់បន្តហើយម្ចាស់ផ្ទះជួល ទទួលបានប្រាក់ចំណូលដដែល។

លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ ២០២៣តទៅ ប្រាក់ឈ្មួលកម្មករ-និយោជិត ត្រូវបានដំឡើងចំនួន ១៩៨ដុល្លារ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួយឧបត្ថម្ភបន្ថែមចំនួន ២ ដុល្លារបន្ថែមទៀត។ ហេតុនេះជារួមប្រាក់ឈ្នួលរបស់កម្មករ-និយោជិត គឺចំនួន ២០០ដុល្លារ លើសប្រាក់ឈ្មួលឆ្នាំ ២០២២នេះ ចំនួន ៦ដុល្លារ។
លោករដ្ឋមន្ត្រី បានបន្ថែមថា បើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា៖ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោង ដោយស្ម័គ្រចិត្តចំនួន ២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ទៅ ១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី ២ដល់ឆ្នាំទី ១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១៧-២៣២ដុល្លារអាមេរិក ក្នុងមួយខែ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


