ព័ត៌មានជាតិ
តើឥស្សរជនជាស្ត្រីរូបណាខ្លះ កំពុងកាន់តួនាទីជាសមាជិកាព្រឹទ្ធសភា?
ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤) មានសមាជិកសរុបមចំនួន ៦២រូប។ ក្នុងនោះ សមាជិក ៥៨រូបជ្រើសតាំងដោយការបោះឆ្នោត ខណៈសមាជិក២រូប ចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក២ទៀតរូបជ្រើសតាំងដោយរដ្ឋសភាជាតិ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំង៦២រូប មានសមាជិកា(ស្រ្តី)ចំនួន១១រូប។ តើឥស្សរជនជាស្រ្តីទាំងនោះ មាននរណាខ្លះ?

១/ លោកស្រី ទី បូរ៉ាស៊ី
លោកស្រី ទី បូរ៉ាស៊ី ជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៣។ លោកស្រីមានតួនាទីជាប្រធានគណៈកម្មការកិច្ច ការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥)។ សមាជិកាព្រឹទ្ធ សភាវ័យ ៨៣ឆ្នាំរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រប្រវត្តិវិទ្យា និងធ្លាប់ទៅសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញខ្លីៗទាំងនៅក្នុង និងក្រៅប្រទេស ជាអាទិ៍ វគ្គការទូតនៅក្រសួងការបរទេសកម្ពុជា វគ្គការទូតនៅប្រទេសអាល្លឺម៉ង់ និងវគ្គនយោបាយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ជំនាញភាសាបរទេស គឺលោកស្រី ចេះភាសាបារាំង និងអង់គ្លេស។

២/ លោកស្រី មាន សំអាន
លោកស្រី មាន សំអាន ជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៦។ លោកស្រីកំពុងកាន់តួនាទីជាប្រធានគណៈ កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធ សភា (គណៈកម្មការទី៨)។ លោកស្រី មាន សំអាន មានកម្រិតវប្បធម៌ត្រឹមសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយអាចប្រើប្រាស់ភាសាវៀតណាមបាន បន្ទាប់ពីភាសាកំណើត។ ក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា លោកស្រី ធ្វើជាប្រធានកងវរៈសេនាតូចកងទ័ពសង្គ្រោះជាតិកម្ពុជា។

៣/ លោកស្រី កង សៅរ៍ធន
លោកស្រី កង សៅរ៍ធន ជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៥។ លោកស្រីបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញា បត្រវេជ្ជសាស្ត្រ ហើយភាសាបរទេស គឺលោកស្រី អាចប្រើប្រាស់ភាសាអង់គ្លេស និងបារាំង។ លោកស្រី កង សៅរ៍ធន កំពុងកាន់ដំណែងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣)។

៤/ លោកស្រី មុំ សណ្ដាប់
លោកស្រី មុំ សណ្ដាប់ ជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី១។ លោកស្រី ជាអតីតប្រធានមន្ទីរផែនការ រាជ ធានីភ្នំពេញ។ លោកស្រី មុំ សណ្ដាប់ បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ។ ជាមួយគ្នានេះ លោកស្រី ក៏ចេះភាសាបារាំង និងអង់គ្លេសផងដែរ។ លោកស្រី កំពុងធ្វើជាលេខាធិការគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។

៥/ លោកស្រី ឃួន ឃុនឌី
លោកស្រី ឃួន ឃុនឌី ជាសមាជិកាមណ្ឌលភូមិភាគទី៨។ លោកស្រី ឃួន ឃុនឌី មានតួនាទីជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥)។ មុនជាប់ជាសមាជិកាព្រឹទ្ធសភា លោកស្រី ធ្លាប់ធ្វើជាអភិបាលរងខេត្តកំពង់ធំ។ លោកស្រី ឃួន ឃុនឌី បញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រង។

៦/ លោកស្រី ជា ច័ន្ទទេវី
លោកស្រី ជា ច័ន្ទទេវី ជាសមាជិកាព្រឹទ្ធសភាជ្រើសតាំងដោយរដ្ឋសភា។ លោកស្រី ជាអតីតអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ បច្ចុប្បន្ន លោកស្រី ជា ច័ន្ទទេវី ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥)។ លោកស្រី មានសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងទូទៅ។

៧/ លោកស្រី ស៊ី វណ្ណថា
លោកស្រី ស៊ី វណ្ណថា ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២។ លោកស្រី កំពុងកាន់តួនាទីជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩)។ លោកស្រី បញ្ចប់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងចេះភាសាបារាំង-អង់គ្លេស។

៨/ លោកស្រី ឯម ផលាមុនី
លោកស្រី ឯម ផលាមុនី ជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៤។ លោកស្រី ជាសមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០)។ លោកស្រី ឯម ផលាមុនី បញ្ចប់សញ្ញាបត្រ អនុបណ្ឌិតរដ្ឋបាលសាធារណៈ។

៩/ លោកស្រី អ៊ុំ សូម៉ានីន
លោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកាព្រឹទ្ធសភាចាត់តាំងដោយព្រះមហាក្សត្រ។ លោកស្រី បញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ការទូត ហើយចេះភាសាបារាំង និងអង់គ្លេស។ លោកស្រី អ៊ុំ សូម៉ានីន ជាអតីតមន្ត្រីការទូតនៅក្រសួងការបរទេស។

១០/ លោកស្រី ទេព្វ សំអូន ជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៦ និងទី១១ គឺ លោកស្រី ចឹក ហេង ជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៨៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


