ព័ត៌មានជាតិ
ភ្ញៀវទេសចរដែលមកកម្សាន្តតាមតំបន់នានាក្នុងខេត្តបាត់ដំបងនាឱកាសបុណ្យភ្ជុំមានចំនួន ជិត១០ ម៉ឺននាក់
បុណ្យភ្ជុំបិណ្ឌនាថ្ងៃដំបូងគឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលទៅកំសាន្តតាមតំបន់រមណីយដ្ឋាននានា គឺមានច្រើនគួរឱ្យកត់សម្គាល់បន្ទាប់ពីប្រទេសកម្ពុជាបានធូរស្បើយពីការរាតត្បាតនៃជំងឺកូវីដ១៩។

បើតាមសេចក្តីរាយការណ៍ពីលោក អ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្ត បានបញ្ជាក់ថា ភ្ញៀវទេសចរដែលមកកំសាន្តតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តបាត់ដំបងនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សរុបមានចំនួន ៨១.៨៦៩ នាក់ ដែលអត្រានេះគឺកើនឡើងយ៉ាងខ្ពស់ត្រដែតគួរឲ្យកត់សម្គាល់។
ក្នុងនោះដែរ ចំពោះភ្ញៀវទេសចរជាតិ មានចំនួន ៨១.៧៥៧ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ គឺបានកើនឡើង ៩១៩.៤១% ដែលកាលណោះ មានតែចំនួន ៨.០២០ នាក់ ដោយឡែកចំពោះភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ១១២ នាក់ កើនឡើង ១០០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ មានចំនួន ០០ នាក់។

លោកប្រធានមន្ទីរបានបន្ថែមថា ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏មន្ត្រីរបស់លោកនៅតែបន្តការចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់រមណីយដ្ឋាននីមួយៗ ត្រូវធ្វើយ៉ាងណារក្សាអោយបាននូវ បីការពារ និងបីកុំឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប និងដើម្បីសង្គមទាំងមូល៕



អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


