ព័ត៌មានជាតិ
ពលរដ្ឋស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក នឹងទទួលប័ណ្ណក្រីក្រប្រភេទ ១ ទាំងអស់
ពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅមករស់នៅតំបន់អភិវឌ្ឍរុនតាឯក ក្នុងស្រុកបន្ទាយស្រី នឹងទទួលបានប័ណ្ណក្រីក្រប្រភេទ ១ សម្រាប់សម្រួលជីវភាពរស់នៅ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅមុខពលរដ្ឋរាប់ពាន់នាក់នៅព្រឹកនេះថា អ្នកដែលស្ម័គ្រចិត្តចាកចេញពីកន្លែងមិនស្របច្បាប់នៅរមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក នឹងទទួលបានបណ្ណក្រីក្រប្រភេទ ១ ទាំងអស់ ដែលគោលនយោបាយនេះត្រូវបានធានារយៈពេល ១០ ឆ្នាំ។
ដោយឡែកពលរដ្ឋដែលបានកាន់បណ្ណក្រីក្រប្រភេទ ២ រួចហើយ ក៏អនុញ្ញាតិឲ្យប្តូរមកបណ្ណក្រីក្រប្រភេទ ១ វិញដែរ ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមពីរដ្ឋាភិបាល សម្រាប់គាំទ្រជីវភាពក្នុងការស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍថ្មីនេះ។

ពលរដ្ឋជាង ៤ ពាន់គ្រួសារបានស្ម័គ្រចិត្តផ្លាស់មករស់នៅតំបន់អភិវឌ្ឍរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការស្ម័គ្រចិត្តផ្លាស់មករស់នៅតំបន់អភិវឌ្ឍរុនតាឯក ក្នុងមួយគ្រួសារនឹងទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ប្រតិបត្តិការក្នុងរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាប៉ះពាល់ដល់ភូមិគោលដៅ ១១៤ភូមិ ក្នុងឃុំចំនួន ១៧ សង្កាត់ចំនួន ៧ ក្រុងចំនួន១ និងស្រុកចំនួន ៤៕
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


