ព័ត៌មានជាតិ
ទឹកអូរព្រំដែនកម្ពុជាថៃ កំពុងហក់ឡើងខ្លាំង បណ្តាលឲ្យជន់លិច លំនៅឋានជាង ១០០ គ្រួសារ ក្នុងក្រុងប៉ោយប៉ែត
ត្រឹមរសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នេះ ទឹកជំនន់អូរព្រំដែនកម្ពុជាថៃ បានហក់ឡើងខ្លាំជាបន្តបន្ទាប់ ធ្វើឲ្យជន់លិចលំនៅឋានប្រជាពលរដ្ឋ ជាង ១០០ គ្រួសារ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រូវជម្លៀសពលរដ្ឋមកទីទួលសុវត្ថិភាព។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មកទល់ពេលនេះ ទឹកជំនន់បានជន់លិចលំនៅឋាន ប្រជាពលរដ្ឋ ក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបចំនួន ១៤០ គ្រួសារ ក្នុងនោះពលរដ្ឋចំនួន ៧៧ គ្រួសារ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព និង ៦៣ គ្រួសារទៀត គាត់មិនបានជម្លៀសមកទីទួលសុវត្ថិភាពនោះទេ។

លោកបន្តថា ដើម្បីចូលរួមចំណែកជួយរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំក្រុមការងារ និងកងកម្លាំងនគរបាល នាំយកសម្ភារៈ ស្បៀងអាហារមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ កំពុងរងគ្រោះដោយសារទឹកជំនន់នេះ ដល់ខ្នងផ្ទះតែម្តង៕


អត្ថបទ៖ អពៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


