ព័ត៌មានជាតិ
កម្ពុជារៀបចំផែនទីទេសចរណ៍ម្ហូបអាហារតាមតំបន់ បង្កើនការទាក់ទាញទេសចរ
កម្ពុជាកំពុងរៀបចំនិងត្រៀមបោះពុម្ភផ្សាយ «ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា» ដែលមានបញ្ជាក់ពីម្ហូបអាហារនៅតាមខេត្ត និងតំបន់សម្រាប់បង្កើនការទាក់ទាញភ្ញៀវទេសចរដែលនិយមចូលចិត្តទទួលទានម្ហូបអាហារ អាចស្វែងយល់ពីម្ហូបអាហារប្រចាំតំបន់។

ក្នុងសន្និសីទស្ដីពីសមិទ្ធផល និងវឌ្ឍនភាពការងាររយៈពេល ៥ ឆ្នាំរបស់ក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា នៅពេលឆាប់ខាងមុខនេះ ក្រសួងទេសចរណ៍នឹងបោះពុម្ភផ្សាយ «ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា» សម្រាប់បង្កើនភាពទាក់ទាញភ្ញៀវទេសចរបន្ថែម។
លោកថ្លែងថា «ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា នឹងបង្ហាញថានៅស្រុកខ្មែរ ខេត្តណាខ្លះមានសក្ដានុពលម្ហូបអាហារ ឧទាហរណ៍ថានៅបាត់ដំបងមានមីកូឡាជាដើម»។

បើតាមលោក អាំង សុវណ្ណរ័ត្ន បច្ចុប្បន្នក្រសួងបានរៀបចំជា Soft បណ្ដើរៗហើយ ហើយក្នុងពេលឆាប់ៗខាងមុខនឹងបោះពុម្ភជាខិត្តបណ្ណ កូនសៀវភៅ ឬ Pocket Guidebook សម្រាប់ចែកជូនដល់ភ្ញៀវទេសចរទាំងអស់នៅ តាមមណ្ឌលព័ត៌មានទេសចរណ៍គ្រប់រាជធានី-ខេត្ត។
ផែនទីទេសចរណ៍ម្ហូបអាហារមានរំលេចអំពីរូបភាព បញ្ជាក់ពីឈ្មោះម្ហូបអាហារ ប្រវត្តិ របៀបធ្វើ ដើម្បីទាក់ទាញភ្ញៀវឱ្យងាយស្រួលក្នុងការឈ្វេងយល់ ពីព្រោះជូនកាលភ្ញៀវទេសចរបានភ្លក្សរសជាតិហើយ បើបានដឹងប្រវត្តិទៀតគឺពួកគេកាន់តែជក់ចិត្ត។ ក្រុមជំនាញក៏នឹងមានការបកប្រែជាភាសាអង់គ្លេស និងភាសាបរទេសផ្សេងៗ សម្រាប់បង្កើនភាពទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍។
ទេសចរណ៍ម្ហូបអាហារនេះគឺជាសក្ដានុពលធំសម្រាប់គោលដៅទេសចរណ៍នីមួយៗ ហើយក៏ជាអនុវិស័យមួយក្នុងវិស័យទេសចរណ៍និងវប្បធម៌ ដែលមានភាពទាក់ទាញយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរ។ កម្ពុជាក៏ខិតខំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាជាគោលដៅម្ហូបអាហារ (Gastronomy) និងមានការផលិតស្ពតវីដេអូដែលមានទាំងភាសាខ្មែរ បកប្រែជាភាសាអង់គ្លេស និងភាសាចិន ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលយល់ដឹង៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ