ព័ត៌មានជាតិ
គេហទំព័រទាំង ៥ អាចឲ្យអ្នកទទួលបានសៀវភៅស្ទើរតែគ្រប់់ប្រភេទ
សម្រាប់អ្នកចូលចិត្តអានសៀវភៅ ឬចូលចិត្តទិញសៀវភៅប៉ុន្តែពិបាកស្វែងរក គេហទំព័រអន្តរជាតិ ០៥ ជាតម្រុយដល់អ្នកដើម្បីទទួលបានសៀវភៅល្អ និងមានតម្លៃទទួលយកបាន។
ប្រភពពីវេបសាយ thementor.me បានណែនាំវេបសាយធំៗចំនួន ៥ ដែលល្បីសម្រាប់អ្នកស្វែងរកទិញសៀវភៅគ្រប់ប្រភេទ។
១.គេហទំព័រ Amazon

Amazon ជាគេហទំព័រលក់ផលិតផលនៅលើប្រព័ន្ធអ៊ីនធឺណិតដ៏ធំមួយប្រៀបដូចជាទីផ្សារ អាចឲ្យអ្នករកបាននៅរបស់របរជាច្រើន ថែមមទាំងមានតម្លៃសមរម្យ។ Amazon.com មានការប្រមូលសៀវភៅយ៉ាងច្រើន ដែលរាប់ចាប់ពីសៀវភៅសិក្សានៅមហាវិទ្យាល័យរហូតដល់សៀវភៅប្រឌិតបែបបុរាណនិងអ្វីៗជាច្រើនទៀត។
អ្នកអានអាចរកសៀវភៅទាំងអស់នោះទៅតាមប្រភេទដូចជា
- សៀវភៅកុមារ
- វិទ្យាសាស្ត្រ និងគណិតវិទ្យា
- ប្រវត្តិសាស្ត្រ
- ជួយខ្លួនឯង
- អក្សរសិល្ប៍ និងរឿងប្រឌិត។
២.គេហទំព័រ Better WorldBooks

តាមរយៈគេហទំព័រ BetterWorldBooks អាចឲ្យអ្នកចូលមើលសៀវភៅយ៉ាងច្រើននៅទីនេះ។ ដើម្បីរកសៀវភៅអ្នកអាចរកមើលតាមប្រភេទដូចជា៖
- សៀវភៅបែបរន្ធត់
- សៀវភៅប្រវត្តិសាស្ត្រ
- សៀវភៅកំប្លែងនិងប្រលោមលោកក្រាហ្វិច
- សៀវភៅអាថ៌កំបាំងនិងរឿងអាថ៌កំបាំង
- សៀវភៅកុមារ
៣.គេហទំព័រ Abebooks

គេហទំព័រមួយនេះមានកន្លែងជាច្រើនដើម្បីស្វែងរកសៀវភៅ គួរឱ្យទុកចិត្តនិងជាកន្លែងស្របច្បាប់ក្នុងការទិញសៀវភៅ។
នៅលើគេហទំព័រមានចំណងជើងសៀវភៅរាប់លានដែលភាគច្រើនមានតម្លៃចាប់ពី ១ ដុល្លារឡើងទៅ និងអាចទិញអ្វីៗគ្រប់យ៉ាងតាំងពីប្រលោមលោកបុរាណ សៀវភៅធ្វើម្ហូប សៀវភៅជីវប្រវត្តិ សៀវភៅកំណត់ហេតុ ការជ្រើសរើសសៀវភៅកុមារល្អៗ និងមានសៀវភៅសិក្សាជាច្រើននៅទីនោះ។
៤.គេហទំព័រ Powell’s Books

គេហទំព័រនេះអាចអ្នកអានរកឃើញចំណងជើងដែលមានលក្ខណៈចម្រុះ ហើយការប្រមូលផ្ដុំសៀវភៅមានលក្ខណៈទូលំទូលាយ។
នៅទីនោះអ្នកអាចរកឃើញសៀវភៅជាច្រើនប្រភេទដូចជា៖
- កុំព្យូទ័រនិងអ៊ីនធឺណិត
- Metaphysics
- ចម្អិនអាហារនិងអាហារ
- រឿងប្រឌិតនិងកំណាព្យ
- សៀវភៅសិក្សា
៥.គេហទំព័រ Bookdepository

គេហទំព័រ Bookdepository មិនសូវមានឈ្មោះល្បីល្បាញនិងមិនសូវមានស្គាល់ប៉ុន្មាននោះទេ។ នៅក្នុងគេហទំព័រនេះក៏មិនមានសៀវភៅច្រើនទេ ប៉ុន្តែសៀវភៅថ្មីៗលក់ក្នុងគេហទំព័រនេះ ពិតជាមានតម្លៃថោកជាងសៀវភៅដែលនៅក្នុងបណ្ណាគារតាមអ៊ីនធឺណែតនិងក្នុងស្រុកនានា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៦ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ