ព័ត៌មានជាតិ
សម្ដេច ស ខេង ណែនាំកម្លាំងទាំងអស់ត្រូវរក្សាការពារសន្តិសុខឲ្យបានល្អសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា
សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ក្រុមការងារសន្តិសុខ និងសណ្តាប់ធ្នាប់ទាំងអស់ ត្រូវសិក្សារៀនសូត្រ និងត្រៀមលក្ខណៈជាមុនឲ្យបានល្អសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាអំឡុងខែវិច្ឆិកា ខាងមុខនេះ។ សម្ដេច ស ខេង ណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពីផែនការការពារគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី៥ ខែតុលានេះ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នេះជាលើកទី៣ហើយ ដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្ដូរ វេន សម្រាប់ឆ្នាំ២០២២នេះ។ សម្ដេចក្រឡាហោម ចាត់ទុកថា ការប្រជុំកំពូលអាស៊ាននៅកម្ពុជា លើកនេះ គឺជាព្រឹត្តិ ការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលនឹងមានវត្តមានថ្នាក់ដឹកនាំបណ្ដាប្រទេសពាក់ព័ន្ធលើពិភពលោកអញ្ជើញចូលរួមយ៉ាងច្រើន និងដោយផ្ទាល់នៅកម្ពុជា។
ពាក់ព័ន្ធនឹងការការពារនេះ សម្តេចក្រឡាហោម បានធ្វើការណែនាំដល់ក្រុមការងារធ្វើការទាំងអស់ត្រូវសិក្សារៀនសូត្រ និងត្រូវដកស្រងបទពិសោធការងារពីសំណាក់បណ្តាប្រទេសដែលធ្លាប់បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាពិសេសប្រទេសវៀតណាម ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ។
សម្តេចក្រឡាហោម បង្ហាញក្ដីសង្ឃឹមជឿជាក់ថា ក្រុមការងារនឹងមានលទ្ធភាពពេញលេញក្នុងការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានា នៅភ្នំពេញ នាពេលខាងមុខនេះ ទទួលបានជោគជ័យ និងលើកមុខមាត់ជាតិ ផងដែរ។
បើតាមរបាយការណ៍របស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ បានលើកឡើងថា ក្រុមការងារបានរៀបចំកម្លាំងត្រៀមរួចជាស្រេច សម្រាប់ការពង្រឹងការការពារសន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់នៅគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីនាំមកនូវសុខសុវត្ថិភាពជូនដល់គណៈប្រតិភូអន្តរជាតិដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ។
លោក នេត សាវឿន បានបញ្ជាក់ថា គណៈប្រតិភូបរទេសដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ នៅកម្ពុជា គឺមានប្រមាណ ២៨គណៈប្រតិភូ ដូចជា៖ គណៈប្រតិភូប្រទេសសមាជិកអាស៊ាន គណៈ ប្រតិភូលេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សាប្រមាណ១០ និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេង ៗប្រមាណ ៨ទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត