Connect with us

ព័ត៌មានជាតិ

ទូក ៣៥ គូ បើក​ឆាក​​ប្រណាំង​​ថ្ងៃ​ដំបូង​ពិធីបុណ្យអុំទូក​នៅខេត្តបាត់ដំបង

បានផុស

នៅ

ចាប់ពីរសៀលថ្ងៃទី៩ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយដងស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង មានរៀបចំប្រារព្ធពិធីបុណ្យអុំទូក យ៉ាងឱឡារិកជាទីបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលនេះ មាន​ប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករទាំងសងខាងដងស្ទឹង ខណៈ​ពិធីនេះត្រូវបានរៀបចំជាលើកដំបូង ក្រោយពីមានការអាក់ខានអស់រយ:ពេលជាង២ឆ្នាំ ដោយសារជម្ងឺកូវីដ១៩ រាតត្បាត ។

គណកម្មការរៀបចំបុណ្យអុំទូកបានបញ្ជាក់ថា ទូកដែលបានចូលរួមមានចំនួន ៣៥ គូ ទាំងខ្នាតខ្លី និងខ្នាតវែង និងមានកីឡាករ កីឡាការនី ដែលជាអ្នកចែវមានចំនួនជាង ១ពាន់នាក់ ។

ពិធី​បុណ្យអុំទូក​ជាប្រពៃណីរបស់ខ្មែរ តាំងពីយូរលង់ណាមកហើយ ក្នុងការរំលឹកដល់វីរភាពរបស់បុព្វបុរសខ្មែរ ដែលជាអ្នកក្លាហានក្នុងការប្រយុទ្ធជាមួយសត្រូវនៅលើផ្ទៃទឹក៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម