ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញពលរដ្ឋចល័ត និងមានរបរចូលព្រៃ ត្រូវប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនចាញ់
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញដល់ប្រជាពលរដ្ឋចល័ត និងអ្នកមានរបរទាក់ទងនឹងចេញចូលព្រៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនចាញ់ ដោយបានណែនាំធ្វើតេស្តភ្លាមៗ ក្រោយត្រឡប់ពីព្រៃ ឲ្យទាន់ពេលវេលា ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ប្រសិនមានឆ្លងជំងឺគ្រុនចាញ់។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមការងារប្រចាំការគោលដៅនៅប៉ុស្តិ៍ច្រកចេញចូលព្រៃឧទ្យានុរក្សព្រៃឈើ អ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ០៨ តុលា លោករដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្ការខ្លួនកុំឲ្យកើតជំងឺគ្រុនចាញ់តាមរយៈការប្រើប្រាស់មុងអង្រឹងជ្រលក់ថ្នាំពេលចូលទៅសម្រាកក្នុងព្រៃ ឬថ្នាំលាបស្បែក និងលេបថ្នាំបង្ការមុនពេលចូលព្រៃផងដែរ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់បុគ្គលិក និងមន្ត្រីផ្តល់សេវា ត្រូវចុះជួបប្រជាជនចំណុចផ្ទាល់ និងផ្តល់ការអប់រំសុខភាព ដើម្បីឲ្យមានការផ្លាស់ប្ដូរឥរិយាបថក្នុងការបង្ការជំងឺគ្រុនចាញ់ ធ្វើតេស្តឈាម និងព្យាបាលភ្លាមៗ និងត្រូវកំណត់ឲ្យបាននូវចំនួនប្រជាជនប្រឈម (ប្រជាពលរដ្ឋចល័ត និងអ្នកមានរបរទាក់ទងទៅនឹងព្រៃ) ក្នុងតំបន់គ្រប់គ្រង ដើម្បីធ្វើបទអន្តរាគមន៍បានគ្រប់ៗគ្នា និងមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រី បានជំរុញដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មន្ទីរសុខាភិបាលខេត្ត និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ពិនិត្យមើលរួមគ្នាលើវឌ្ឍនភាពការងារ កត្តាប្រឈមហានិភ័យ និងកាលានុវឌ្ឍភាពដែលទាក់ទងទៅនឹងការអនុវត្តគម្រោង CMEP2 ដើម្បីពិភាក្សារួមគ្នារកដំណោះស្រាយលើទំហំសកម្មភាពអនុវត្តឆ្លើយតបនាពេលបច្ចុប្បន្ន និងពង្រីកការអនុវត្តឲ្យសមស្របនូវភូមិសាស្ត្រកំពុងប្រឈមឲ្យបានជោគជ័យ ទៅតាមសូចនាករកំណត់ក្នុងយុទ្ធសាស្ត្រសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីឈានលុបបំបាត់គ្រុនចាញ់ឲ្យខាងតែបាននៅឆ្នាំ ២០២៥។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានចែកមុងជ្រលក់ថ្នាំ និងកញ្ចប់ចូលព្រៃដល់ប្រជាជន កម្មករចម្ការ អ្នកចូលព្រៃ ដល់ទីកន្លែងដែលជាតំបន់ប្រឈមនឹងការចម្លងជំងឺគ្រុនចាញ់ខ្ពស់ក្នុងភូមិសាស្ត្រឃុំចំនួន ៤ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួមមាន ឃុំសំរោង ឃុំរកាត ឃុំព្រងិល និងឃុំសន្ទ្រែ ដែលប្រឈមនឹងជំងឺគ្រុនចាញ់ច្រើនជាងគេ៕
អត្ថបទ ៖ សំអឿន


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


