ព័ត៌មានជាតិ
ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំស្រូវនៅក្រុងបាត់ដំបង ខូចខាតយ៉ាងដំណំ ដោយសារទឹកជំនន់
ដំណាំស្រូវជិត ២.០០០ ហិកតា និងផ្លូវថ្នល់ជាង ២ ម៉ឺនម៉ែត្រ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានទឹកជំនន់លិចជាប់ៗគ្នា ប៉ុន្មានថ្ងៃកន្លងទៅនេះ។

បន្ទាប់ពីស្ថានភាពទឹកជំនន់ទឹកភ្លៀង បានស្រកជាបណ្តើរៗ គេសង្កេតឃើញថា មានការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ សង្កាត់ ស្មើនឹង ១២ ភូមិ គ្រួសាររងគ្រោះដោយទឹកលិច ៦៥០ គ្រួសារ។

ដំណាំស្រូវ និងដំណាំកសិកម្ម មានការខូចខាតសរុបចំនួន ១.៩៥៧ ហិកតា។
ក្នុងនោះរួមមាន ៖
១.សង្កាត់អូរម៉ាល់ ខូចខាត ១.៨០៨ ហិកតា ប៉ះពាល់លិចវត្ត ១ កន្លែង (វត្តអារាមអាងពោធិ៍) ខូចខាតផ្លូវ ៩ កន្លែង សរុបប្រវែង ២១.០០០ ម៉ែត្រ។
២.សង្កាត់ចំការសំរោង ខូចខាត ៩០ ហិកតា។
៣.សង្កាត់ស្លាកែត ខូចខាត ៥៩ ហិកតា។

ដោយឡែកចំពោះស្រុកមួយចំនួនទៀត កម្ពុជាថ្មី នឹងផ្សាយបន្តទៀតនៅពេលទទួលបានរបាយការណ៍៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


