ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង នៅតែចាត់ទុកវិស័យទេសចរណ៍ បានចូលរួមយ៉ាងសកម្មលើការអភិវឌ្ឍសេដ្ឋកិច្ច
លោកស្រីអភិបាលខេត្តកោះកុង នៅតែចាត់ទុកវិស័យទេសចរណ៍ ជាវិស័យមួយដ៏សំខាន់ និងចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍសង្គម វប្បធម៌ និងនយោបាយសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។

ការលើកឡើងរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅពេលនេះធ្វើឡើងក្នុងទិវាទេសចរណ៍ពិភពលោកលើកទី ៤២ ឆ្នាំ ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍ Rethinking Tourism“ កាលព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២។

លោកស្រីអភិបាលខេត្តកោះកុង បន្ថែមទៀតថា ទេសចរណ៍ជាវិស័យនាំមុខ ដែលកម្ពុជាប្រកាសបើកទទួលទេសចរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្បើយ ព្រោះតែគោលនយោបាយប្រយុទ្ធប្រឆាំងជំងឹនេះ របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកស្រី មិថុនា ភូថង សង្កត់ធ្ងន់ដែរថា ទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២២នេះ មានគោលបំណងដើម្បីផ្តោតទៅលើការគិតគូរឡើងវិញ ពីវិស័យទេសចរណ៍ដែលរំលេចពីប្រែប្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយផ្សព្វផ្សាយបញ្ច្រាបការយល់ដឹងអំពីអនាម័យបរិស្ថាន បែរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ និងជាពិសេសចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត។

ដើម្បីភាពជោគជ័យនេបាន លោកស្រីជំរុញដល់មន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន និងប្រតិបត្តិការទេសចរណ៍ទាំងអស់ រួមគ្នាថែរក្សាបរិស្ថានអនាម័យ គ្រប់គ្រងសំណល់រឹងរាវ ការទុកដាក់សំរាមបានត្រឹមត្រូវ សំដៅលើកកម្ពស់សោភ័ណ្ឌភាពខេត្ត ទីក្រុងស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើងៗ។

បញ្ហានេះ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ថ្លែងថា ខេត្តមានសក្តានុពលវិស័យទេសចរជាច្រើន មិនថាតាមតំបន់សមុទ្រ ឬព្រៃភ្នំធម្មជាតិ។ វិបត្តិជំងឺកូវីដ-១៩កន្លងទៅ បានធ្វើឲ្យសេដ្ឋកិច្ច ដែលទាញយកពីវិស័យទេសចរណ៍ បានធ្លាក់ចូលគួរព្រួយបារម្ភ។ ប៉ុន្តែភ័ព្វសំណាង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ពុះពារទប់ស្កាត់បានជោគជ័យលើវិបត្តិកូវីដ រហូតដល់បើកស្តារសេដ្ឋកិច្ចប្រទេសឡើងវិញដូចសព្វថ្ងៃ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង រំពឹងថា មន្រ្តីរាជការ ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍ នឹងចូលរួមពង្រឹងស្អាតអនាម័យបរិស្ថាននៅតាមអង្គភាពមន្ទីរ លំនៅដ្ឋាន អាហារដ្ឋាន និងភោគជនីយដ្ឋាន ក្នុងន័យរួមចំណែកទាក់ទាញអ្នកទេសចរណ៍ មកស្នាក់នៅលេងកម្សាន្តក្នុងខេត្តកោះកុងជាថ្មី៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


