Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែននឹងចំណាយពេល ៥ ថ្ងៃ​ចុះដោះស្រាយ​បញ្ហាពលរដ្ឋ​រងគ្រោះដោយសារទឹកជំនន់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះទៅខេត្តចំនួន ៤ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ​ដែលទទួលរងគ្រោះដោយសារ​ទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានសរសេរតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី ១៨ ខែតុលានេះថា «បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ ២០ តុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀម​រាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ដោយប្រើពេល ៥ ថ្ងៃ ៤យប់។ ដំណើរទៅលើកនេះសំខាន់ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេស មុននឹងហត់កិច្ចការ​អន្តរជាតិ​ដែលមានASEAN.G20.APEC ក្នុងខែវិច្ចកាខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម