ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចុះទៅខេត្តជាប់បឹងទន្លេសាបជួយពលរដ្ឋ និងរៀបចំបណ្ដាញកម្ចាត់មនោគមជ្រុលនិយម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះទៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាបរយៈពេល ៥ ថ្ងៃ ដើម្បីចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងរៀបចំបំផុសចលនាកម្ចាត់មនោគមវិជ្ជាជ្រុលនិយម របស់ទណ្ឌិត សម រង្ស៊ី ដែលជំរុញឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធងើបឡើងបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី ២០ ខែតុលា ក្នុងពេលដែលសម្ដេចអញ្ជើញប្ដូរព័ត៌មាន ថ្ងៃខែ ឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថា សម្ដេចចុះទៅតាមខេត្ត ក៏សំដៅរៀបចំបណ្ដាញដើម្បីកម្ចាត់អង្គការចាត់តាំង និងមនោគមវិជ្ជាជ្រុលនិយម ដែលបង្កើតឡើងដោយជនក្បត់ជាតិ ៣ ជំនាន់ ខណៈដែលសម្ដេចតេជោអះអាងថា បច្ចុប្បន្នមានការគាំទ្រគ្រប់គ្រាន់ហើយ។
យ៉ាងណាសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចុះទៅលើកនេះសឹងតែមួយសប្តាហ៍ ដែលមិនអាចនិយាយថា ជាការឃោសនាបោះឆ្នោតនោះទេ ពោគឺដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកដោយសារគ្រោះទឹកជំនន់។
សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា «ខ្ញុំក៏ឆ្លៀតជួបមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធផងដែរ ដែលក្នុងនោះក៏មានការរៀបចំដើម្បីកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ ជំនាន់ ប៉ុន្តែមិនមែនតែចំណុចនេះទេ ត្រូវណែនាំឲ្យមន្ត្រីរាជការធ្វើការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ»។
សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ដោយប្រើពេល ៥ ថ្ងៃ ៤យប់។ ដំណើរទៅលើកនេះសំខាន់ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


