ព័ត៌មានជាតិ
ពលរដ្ឋងឿងឆ្ងល់ការសាងសង់ផ្លូវច្រាំងទន្លេបាសាក់មានភាពយឺតយ៉ាវ
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកំពុងមានការងឿងឆ្ងល់ចំពោះសកម្មភាពសាងសង់ផ្លូវច្រាំងទន្លេបាសាក់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅហាក់ដូចជាយឺតយ៉ាវ។

តាមប្រភពពីលោក វ៉ាន់ ប៊ុនធឿន រស់នៅសង្កាត់និរោធបាននិយាយថា ការសាងសង់ផ្លូវច្រាំងទន្លេតភ្ជាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់កោះនរា ស្ថិតក្នុងសង្កាត់និរោធហាក់ដូចជាមានការយឺតយ៉ាវ។
ប៉ុន្តែអ្វីដែលបងប្អូនប្រជាពលរដ្ឋមានការងឿងឆ្ងល់នោះគឺអ្នកមានដីធ្លីជាប់មាត់ទន្លេដែលស្ថិតក្នុងតំបន់ដែលត្រូវសាងសង់ផ្លូវបែជានាំគ្នាបង្កើតជាហាងលក់ដូរ និងសំណង់ផ្សេងៗហាក់ដូចជាគឃ្លើននឹងការកំណត់របស់អាជ្ញាធរ។

បើតាមប្រសាសន៍របស់លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានប្រាប់កម្ពុជាថ្មីតាមរយៈទូរស័ព្ទនាព្រឹកថ្ងៃទី២៦ខែតុលានេះថា ការចាប់ផ្តើមសាងសង់ផ្លូវជាប់ដងទន្លេបាសាក់ (ច្រាំងទន្លេ) នេះគឺនៅអំឡុងឆ្នាំ២០២០ដោយកំណត់ទទឹងផ្លូវ៧ម៉ែត្រដោយបានដាំបង្គោលកំណត់ទីតាំងសាងសង់រួចរាល់ហើយដែរ។
ហើយផ្លូវនេះបើសិនជាសាងសង់រួចរាល់តាមគំរោងមែននោះគឺច្បាស់ជាកាត់បន្ថយការកកស្ទះ ពិសេសអ្នកធ្វើដំណើដោយម៉ូតូនឹងកង់ជាដើម៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


