ព័ត៌មានជាតិ
ក្រុមហ៊ុនឱសថបារាំង Bailly Creat បរិច្ចាគឱសថក្នុងពិធីសម្ពោធផលិតផលថ្មីនៅកម្ពុជា
ក្រុមហ៊ុនស្រាវជ្រាវ និងផលិតឱសថបារាំង Bailly Creat ដែលជាក្រុមហ៊ុនមួយបានចែកចាយផលិតផលរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជិត ៤ ទសវត្សមកហើយ កំពុងតែពង្រីកចំណែកទីផ្សាររបស់ខ្លួនជាមួយនឹងការដាក់បង្ហាញឱសថរបស់ខ្លួនបន្ថែមទៀតក្នុងប្រទេសកម្ពុជា នៅឆ្នាំនេះ។

កាលពីថ្ងៃពុធ ទី ២៦ ខែតុលា ក្រុមហ៊ុន នឹងប្រកាសពីការដាក់បញ្ចេញថ្នាំប្រភេទ Ibuprofen, Desloratadine និង Amoxicillin + Clavunic acid តាមរយៈដៃគូតំណាងចែកចាយរបស់ខ្លួន គឺក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី។

លោក ផាទ្រីក ឆយ (Patrick Choay) អគ្គនាយកប្រតិបត្តិ នៃ PCSA Group ដែលកាន់កាប់ក្រុមហ៊ុនឱសថBailly Creat តាំងពីឆ្នាំ ១៩៩៦ នឹងអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុន និងចាប់ផ្ដើមអនុវត្តលើគំនិតផ្ដួចផ្ដើមបរិច្ចាគឱសថរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន នឹងបរិច្ចាគថ្នាំមួយចំនួនរបស់ខ្លួនដល់កាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ក្នុងគោលបំណងចូលរួមចំណែកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ដើម្បីបំពេញតម្រូវការផ្នែកវេជ្ជសាស្ត្រ។

ថ្លែងក្នុងពិធីសម្ពោធ លោក ផាទ្រីក ឆយ បានគូសបញ្ជាក់ថា “ក្រុមហ៊ុនឱសថ Bailly-Creat បានធ្វើការវាយលុកទីផ្សារឱសថនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱសថជាច្រើនប្រភេទដែលសុទ្ធសឹងជាផលិតផលឱសថគោរពតាមស្តង់ដារគុណភាពអឺរ៉ុប អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ យើងមានសុទិដ្ឋិនិយមថា កិច្ចសហការរបស់យើងជាមួយនឹងក្រុមហ៊ុន Zuellig Pharma នឹងមានរយៈពេលយូរអង្វែង និងមានភាពរីកចម្រើន គឺមិនមែនសម្រាប់តែពួកយើងតែប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ”។

លោកបានគូសបញ្ជាក់ទៀតថា «យើងមានកិត្តិយសណាស់ដែលអាចបង្កើននូវផលិតផលឱសថរបស់យើង ដែលយើងបាននិងបង្ហាញជូនអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះ។ ឥឡូវនេះ ឱសថថ្មីទាំងនេះ មានលក់នៅក្រុមហ៊ុន Zuellig Pharma ដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក និងសម្រាប់ចែកចាយនៅតាមឱសថស្ថាននានា»។
ក្រុមហ៊ុន Patric CHOAY គ្រុប ជាក្រុមហ៊ុនឱសថបារាំងឯករាជ្យមួយហើយក៏មានបុត្រសម្ព័ន្ធជាច្រើនដូចជា មន្ទីរពិសោធន៍ CCD ដែលធ្វើការយ៉ាងស្និទ្ធលើសុខភាពស្ត្រីអស់រយៈពេល ៥០ ឆ្នាំ មន្ទីរពិសោធន៍ Goménol ដែលផលិត និងបង្កើតគ្រឿងសម្អាង និងអាហារបំប៉ន និងក្រុមហ៊ុន Prodimed ដែលរចនា និងផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍វះកាត់ និងកងដៃស្បូនពន្យារកំណើត។

ជាមួយនឹងកម្លាំងការងារដ៏រឹងមាំ នៃនិយោជិតជាង ៣០០ នាក់ ក្រុមហ៊ុននេះ នឹងបន្តផ្សព្វផ្សាយឱសថរបស់ខ្លួនយ៉ាងសកម្មនៅទូទាំងពិភពលោក។
មន្ទីរពិសោធន៍ Bailly បានចាប់ផ្ដើមដំណើរការនៅឆ្នាំ ១៩០១ និងមន្ទីរពិសោធន៍ Creat បើកដំណើរការនៅឆ្នាំ ១៩៧២។
ការបញ្ចូលគ្នារវាងមន្ទីរពិសោធន៍ Bailly និងមន្ទីរពិសោធន៍ Creat ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០២។ក្រុមហ៊ុនឱសថ Bailly Creat ត្រូវបានគេទទួលស្គាល់លើជំនាញក្នុងការផ្សំរូបមន្តបង្កើត និងផលិតនូវ ថ្នាំគ្រាប់ និងអាហារបំប៉ន។
ដោយផ្អែកលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ ក្រុមហ៊ុនឱសថBailly Creat ផលិត និងចែកចាយនូវផលិតផលទូទៅរបស់ខ្លួនទៅកាន់ជាង ៣០ ប្រទេស។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន បាននិងកំពុងធ្វើទីផ្សារដាក់បង្ហាញនូវឱសថជាច្រើនប្រភេទ ដែលស្របតាមស្តង់ដារគុណភាពអឺរ៉ុប។ ឱសថទាំងនេះ មានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជឿជាក់ថា វាជាពេលវេលាដ៏សមរម្យមួយក្នុងការតបស្នង តាមរយៈគំនិតផ្ដួចផ្ដើម នៃការផ្តល់ជំនួយជាឱសថដែលមានគុណភាព និងត្រូវបានបញ្ជាក់ដោយវិទ្យាសាស្ត្រដែលនឹងជួយប្រជាជនកម្ពុជាជាច្រើនក្នុងការព្យាបាលជំងឺរបស់ខ្លួន។
គួរបញ្ជាក់ថា ជាមួយចំណេះដឹង និងជំនាញ នៃមន្ទីរពិសោធន៍ធំៗទាំងពីរដែលមានដើមកំណើតពីមន្ទីរពិសោធន៍ Bailly Creat ដែលជាមន្ទីរពិសោធន៍បារាំងដ៏ចំណាស់ជាងគេមួយ។ ក្រុមហ៊ុន ត្រូវបានគេទទួលស្គាល់ដោយសារចំណេះដឹងក្នុងការផ្សំរូបមន្ត នៃផលិតផលថ្នាំលេបគ្រាប់ និងអាហារបំប៉ន និងជាអ្នកឯកទេសខាងផលិតផលឱសថ និងអាហារបំប៉ន។ ក្រុមហ៊ុន Bailly-Creat ផលិត និងចែកចាយផលិតផលទូទៅរបស់ខ្លួនជាង ៣០ ប្រទេស នៅទូទាំងពិភពលោក។
Zuellig Pharma គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំមួយ នៅអាស៊ី។ គោលបំណងរបស់យើងគឺធ្វើឲ្យការថែទាំសុខភាពកាន់តែមានភាពទូលំទូលាយ។ យើងផ្តល់ជូននូវការចែកចាយឱសថលំដាប់ពិភពលោក និងសេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាពដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។ ក្រុមហ៊ុន ត្រូវបានបង្កើតឡើងតាំងពីរាប់រយឆ្នាំមុន និងបានរីកចម្រើនប្រែក្លាយជាអាជីវកម្មមានតម្លៃជាង ១៥ ពាន់លានដុល្លារអាមេរិក គ្របដណ្ដប់ទីផ្សារចំនួន ១៣ និងមានបុគ្គលិកជាង ១៣ ០០០ នាក់។ ក្រុមការងាររបស់យើង បានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រចំនួន ៣៥០ ០០០ និងធ្វើការជាមួយអតិថិជនជាង ៥០០ រួមទាំងក្រុមហ៊ុនឱសថកំពូលទាំង ២០ នៅលើពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


