Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យពង្រឹងវិស័យ SME ផ្នែកចំណីអាហារត្រៀមផលិតផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីពាក់ព័ន្ធ បានសហការ ជាមួយ អង្គការទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ អន្តរជាតិអាល្លឺម៉ង់ ស្វីស(GIZ) ក្រុមហ៊ុន Laber និងក្រុមហ៊ុន ទីភ្នាក់ងារ ដៃគូនានា រៀបចំសិក្ខាសាលា ស្តីពីការកែលម្អផលិតកម្ម សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា សម្រាប់តម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ុក ឡាជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះ គឺចែករំលែក​ចំណេះដឹងពាក់ព័ន្ធនឹងផលិតកម្ម ម្ហូបអាហារបច្ចុប្បន្ន នៅក្នុងប្រទេស អភិវឌ្ឍន៍ តម្រូវការនៅពេលអនាគត សម្រាប់ការពង្រឹងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ នៃផលិតផលកសិកម្ម និងម្ហូបអាហារ ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីសារៈសំខាន់នៃការវិនិយោគ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ RនិងD និងនវានុវត្ត សម្រាប់កែលម្អគុណភាព ផលិតផល ម្ហូបអាហារ ការដឹកជញ្ជូន និងកំណើនប្រកបដោយចីរភាព និងនិរន្តរភាព នៃអាជីវកម្មម្ហូបអាហារ​សម្រាប់ប្រើប្រាស់ជាដើម។

លើសពីនេះទៀត លោក ប៉ុក ឡាជី ជំរុញអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ឬពាណិជ្ជកម្មឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ស្របតាមកំណែទម្រង់ គោលនយោបាយស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម និងបញ្ជូនផលិតផលសកក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស ដោយផលិតផលគំរូ និងគោលបំណង​បង្កើតការលក់ផលិតផលខ្មែរតាមបណ្ដាទីផ្សារនានា ជាពិសេសផ្សារទំនើបក្នុងស្រុក។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះ គឺជាផ្នែកមួយជួយ​ពង្រឹងវិស័យ SME បន្ថែមទៀត ដើម្បីរួមចំណែកក្នុងការផលិតផលិតផលឱ្យមានគុណភាព ងាយស្រួលក្នុង​បញ្ចូលក្នុងទីផ្សារ។ លោកថា ផលិតផលសកក្តានុពលក្នុងស្រុក ដែលជាស្នាដៃរបស់ខ្មែរ នឹងដាក់បង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានស្គាល់ និងស្វែងរកទីផ្សារជូនប្រជាកសិករខ្មែរ។

លោកអភិបាលខេត្ត ក៏ជំរុញ ដល់ប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រផលិតផលដែលជាស្នាដៃកូនខ្មែរ កាត់បន្ថយការគាំ​ទ្រផលិតផលនាំចូលពីបរទេស ដែលផលិតផលទាំងនោះ គ្មានប្រភពច្បាស់លាស់ មិនមានគុណភាព អាចបង្កគ្រោះ​ថ្នាក់ដល់សុខភាពជាដើម។

តាមរយៈសិក្ខាសាលានេះ លោក អ៊ុំ រាត្រី រំពឹងថា មន្រ្តីពាក់ព័ន្ធ នឹងកំណត់បាននូវបញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យ ដែលអាចជះឥទ្ធិពលដល់គោលដៅអភិវឌ្ឍន៍គម្រោងការផលិតសកក្តានុពល ដើម្បីជំរុញទីផ្សារ​ទាំងក្នុងស្រុក និងក្រៅស្រុក៕ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម