ព័ត៌មានជាតិ
អាងកំពីងពួយធ្លាប់ល្បីនៅបាត់ដំបង ប្រែជាស្ងាត់ជ្រងំ
សំណល់នៃរបបខ្មែរក្រហម និងធ្លាប់ជាប់ឈ្មោះបោះសម្លេងថាជារមណីយដ្ឋានដ៏ល្បីល្បាញមួយក្នុងទឹកដីខេត្តបាត់ដំបងគឺ “អាងកំពីងពួយ” ប្រែជាមានភាពស្ងាត់ជ្រងំ គ្មានភ្ញៀវទេសចរណ៍ទៅកម្សាន្តទៀតទេ។
ក្រោយពីមានការរុះរើទីតាំងលក់ដូរនៅតាមដងទំនប់ បច្ចុប្បន្នតំបន់ទេសចរណ៏ដ៍ល្បីមួយនេះមានតែអ្នកលក់ដូរកំប៉ិកកំប៉ុក គ្រាន់បំរើសេវាម្ហូបអាហារបន្តិចបន្តួចដល់អ្នកដំណើរឆ្លងកាត់ម្ដងម្កាលតែប៉ុណ្ណោះ។


មន្រ្តីទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា បច្ចុប្បន្នរមណីយដ្ឋានអាងកំពីងពួយនេះ ត្រូវគេផាត់ចេញពីក្នុងបញ្ជីគោលដៅទេសចរណ៏ ដោយស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់ក្រសួងធនធានទឹកវិញ។
លោក ហម អារុណ ប្រធានការិយាល័យឧស្សាហកម្ម ទេសចរណ៍ខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា វាជាតំបន់ឆ្លងកាត់តែប៉ុណ្ណោះ ហើយខាងមន្ទីរធនធានទឹកកំពុងបន្តការរៀបចំជាថ្មី។
កម្ពុជាថ្មី មិនទាន់មានការឆ្លើយតបពីមន្ទីរជំនាញនៅឡើយតើតំបន់នេះត្រូវបានរៀបចំឡើងវិញសម្រាប់ទាញកំណើនទេសចរវិញដែរឬយ៉ាងណា។
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


