ព័ត៌មានជាតិ
តោះ មកស្គាល់រមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន
ប៉ៃលិន ជាខេត្តមួយស្ថិតនៅភាគពាយព្យ នៃប្រទេសកម្ពុជា ដែលមានចម្ងាយផ្លូវ ៣៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ៨៤ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ដោយធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ ៥៧។

ក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ ខេត្តមួយនេះ ក៏មានសក្ដានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិត ដែលទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

បច្ចុប្បន្នខេត្តប៉ៃលិន មានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តជារៀងរាល់ថ្ងៃដូចជា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ភ្នំយ៉ាត ស្ទឹងភ្នំដំបង អូរឈើក្រំ ទឹកធ្លាក់ក្បាលដំរី អូរធូរ៉េន ចំការខ្នុរ ម្លប់សាវម៉ាវ ស្ទឹងត្រជាក់ចិត្ត ស្ទឹងតារាប កូលាបប៉ៃលិន និងរមណីយដ្ឋានភ្នំកុយ ជាដើម។

ដើម្បីឲ្យកាន់តែច្បាស់ កម្ពុជាថ្មី សូមនាំលោកអ្នកមកស្គាល់នូវទីតាំង នៃរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ដូចតទៅ ៖
១. រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២. រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៣. រមណីយដ្ឋានអូរភ្នំដំបង ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំដំបង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានចម្ងាយប្រមាណជា ២៥ គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។
៤. រមណីយដ្ឋានចំការខ្នុរ ជារមណីយដ្ឋានកែច្នៃមួយ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៥. រមណីយដ្ឋានម្លប់សាវម៉ាវ ជារមណីយដ្ឋានកែច្នៃមួយ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៦. រមណីយដ្ឋានធម្មជាតិភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៧. រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត ជារមណីយដ្ឋានកែច្នៃមួយ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៨. រមណីយដ្ឋានអូរឈើក្រំ ជារមណីយដ្ឋានកែច្នៃមួយ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៩. រមណីយដ្ឋានអូរធូរ៉េន ជារមណីយដ្ឋានកែច្នៃមួយ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
១០. រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលដំរី ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។
១១. រមណីយដ្ឋានកុលាបប៉ៃលិន ហៅអាងតាជាវ ជារមណីយដ្ឋានកែច្នៃមួយ ដែលមានទីតាំងស្ថិតនៅទិសខាងត្បូង ជាប់ជើងភ្នំយ៉ាតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានចម្ងាយប្រមាណជា ២ គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។
១២. រមណីយដ្ឋានស្ទឹងតារាប ជារមណីយដ្ឋានកែច្នៃមួយ ដែលមានទីតាំងស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី១៣. រមណីយដ្ឋានអាងជីងចក់ ជារមណីយដ្ឋានកែច្នៃ ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ទូលល្វា ក្រុងប៉ៃលិន ផងដែរ។

ក្រៅពីរមណីយដ្ឋានខាងលើ ប៉ៃលិន ក៏មានរមណីយដ្ឋានបង្កើតថ្មីជាច្រើនកន្លែងទៀត សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តលេងនៅខេត្តប៉ៃលិនផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ













-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


