ព័ត៌មានជាតិ
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Joe Biden នឹងជួបប្រជុំជាមួយនឹងឥស្សរជនណាខ្លះ?
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចាកចេញពីទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប និងបាននិងកំពុងធ្វើដំណើរតាមយន្តហោះប្រធានាធិបតី Air Force One នាយប់ថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកា ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក VOA កាលពី ៧ម៉ោងមុននេះ។

បើតាមគម្រោងលោក Joe Biden នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ប្រហែលម៉ោង ៨ និង៣០ នាទីព្រឹក ម៉ោងនៅក្នុងប្រទេសកម្ពុជា។
បើតាម VOA ដដែល លោក Biden គឺជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងទី ២ ដែលធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ានប្តូរវេន។ សូមជម្រាបថា កាលពីឆ្នាំ ២០១២ លោក Barack Obama ដែលជាប្រធានាធិបតីកាន់តំណែងនាពេលនោះ បានធ្វើដំណើរទៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់ និងសកលលោកនេះ។

បើតាមការគ្រោងទុក លោកប្រធានាធិបតី Joe Biden នឹងជួបពិភាក្សាក្នុងជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ ដើម្បីអំពីសារៈសំខាន់ នៃអព្យាក្រឹតភាពរបស់អាស៊ាន និងសណ្តាប់ធ្នាប់ក្នុងតំបន់ ដែលផ្អែកតាមរដ្ឋធម្មនុញ្ញអាស៊ាន។
បន្ទាប់មក លោក Biden នឹងចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលោកអាចនឹងត្រូវគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយ។ ក្រៅពីនេះ លោកក៏នឹងជួបពិភាក្សាក្នុងជំនួបត្រីភាគីជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


