Connect with us

ព័ត៌មានជាតិ

ចំពោះមុខ​សម្តេចតេជោ ប្រធានាធិបតី​កូរ៉េសន្យា​ជំរុញ​គម្រោង​សាងសង់ស្ពានទៅអរិយក្សត្រ

បានផុស

នៅ

ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក Yoon Suk Yeol បាន​សន្យា​​ជំរុញ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ​រក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីម្សិលមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើសុំប្រធានាធិបតីកូរ៉េ​ខាង​ត្បូង​ លោក Yoon បន្តការគាំទ្រដល់គម្រោងស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េ ជានិមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

ជាការ​ឆ្លើយតប មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​សម្តែងសេចក្តីសង្ឃឹមថា គម្រោងស្ពានមិត្តភាពនឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម