ព័ត៌មានជាតិ
ស្វែងយល់ប្រាក់ឧបត្ថម្ភផ្សេងៗរបស់គ្រូបង្រៀន
គ្រូបង្រៀនត្រូវបានចាត់ទុកជាឪពុកម្តាយទីពីរ ជាអ្នកបណ្តុះបណ្តាលកសាងធនធានមនុស្សសម្រាប់អភិវឌ្ឍជាតិ ហើយក៏ជាអាជីពដែលទទួលការឲ្យតម្លៃក្នុងសង្គម។

ទាក់ទងអាជីពជាគ្រូបង្រៀនេះ ក៏ទទួលបានការយកចិត្តទុកដាក់តាមរយៈការដំឡើងប្រាក់បៀវត្ស និងការផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗដើម្បីទ្រទ្រង់និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃឲ្យបានសមរម្យ។
–ប្រាក់បៀវត្សមូលដ្ឋាន
ប្រាក់បៀវត្សមូលដ្ឋាន គឺជាប្រាក់ប្រចាំខែដែលផ្តល់ដល់គ្រូបង្រៀន ហើយបែងចែកទៅតាមប្រភេទក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់។
-ប្រាក់បំណាច់មុខងារ
ប្រាក់បំណាច់មុខងារ គឺជាប្រាក់បន្ថែមលើប្រាក់បៀវត្សមូលដ្ឋាន។
-ប្រាក់ហានិភ័យ
ប្រាក់ហានិភ័យសម្រាប់លើកទឹកចិត្តដល់គ្រូបង្រៀន ដែលចេញទៅបម្រើការងារនៅតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល។ ប្រាក់ឧបត្ថម្ភនេះពុំមានលក្ខណៈជាអចិន្ត្រៃយ៍ឡើយ។
-ប្រាក់វិភាជន៍គ្រួសារ
ប្រាក់វិភាជន៍គ្រួសារ ផ្ដល់ជូនដល់មេគ្រួសារជាគ្រូបង្រៀនសម្រាប់ឧបត្ថម្ភ ប្រពន្ធ កូន និងកូនចិញ្ចឹមស្របច្បាប់នៅក្នុងបន្ទុក។
-ប្រាក់ម៉ោងបន្ថែម
ប្រាក់ម៉ោងបន្ថែម ផ្ដល់ជូនគ្រូបង្រៀនដែលបង្រៀនលើសម៉ោងកំណត់របស់រដ្ឋទៅតាមប្រភេទក្របខ័ណ្ឌ។
-ប្រាក់របបបេសកកម្ម
ប្រាក់របបបេសកកម្ម គឺជាប្រាក់ដែលរដ្ឋផ្ដល់ជូនមន្ត្រីរាជការឬគ្រូបង្រៀន នៅពេលដែលចុះបំពេញបេសកកម្មនៅក្នុងប្រទេសនិងក្រៅប្រទេស។
-ប្រាក់គោលនយោបាយធានារ៉ាប់រងសង្គម
គ្រូបង្រៀនក៏ទទួលបានប្រាក់គោលនយោបាយធានារ៉ាប់រងសង្គមពីរាជរដ្ឋាភិបាលដែលមានដូចជា៖
>ការចូលនិវត្តន៍
>ការបាត់បង់សម្បទាវិជ្ជាជីវៈ (ដោយគ្រោះថ្នាក់ការងារ ឬជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ)
>លំហែមាតុភាព
>ទទួលមរណភាព
>ការពិនិត្យសុខភាពនិងព្យាបាលជំងឺ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


