ព័ត៌មានជាតិ
មកស្គាល់ថ្នាក់ដឹកនាំដ៏ឆ្នើម ៧ រូបរបស់សហភាពសហព័ន្ធយុវជនកម្ពុជា
សហភាពសហព័ន្ធយុវជនកម្ពុជាដែលមហាជនទូទៅស្គាល់ថា ស.ស.យ.ក គឺជារណសិរ្សយ៉ាងទូលំទូលាយរបស់យុវជនកម្ពុជា ដែលបានបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ស.ស.យ.ក បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ និងជាកម្លាំងមហាសាមគ្គីមួយក្នុងការចូលរួមចំណែកកសាងប្រទេសកម្ពុជា និងវឌ្ឍនភាពសង្គម។

ក្រោមម្លប់សន្ដិភាព សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើសកម្មភាពជាច្រើនក្នុងការប្រមូលផ្ដុំយុវជនពីគ្រប់មជ្ឍដ្ឋានចូលរួមជាធ្លុងមួយ ដើម្បីថែរក្សា ការពារ និងលើកស្ទួយវិស័យនានា ដូចជា សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អប់រំ កីឡា ទេសចរណ៍ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា សុខមាលភាព ជាដើម។ កន្លងទៅ ស.ស.យ.ក បានចូលរួមបង្កើតនូវព្រឹត្តិការណ៍ធំៗសម្រាប់ជាតិជាបន្តបន្ទាប់ មានជាអាទិ៍ ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ក្បួនដង្ហែឈីងហ្គេនៅប្រទេសសិង្ហបុរី ព្រះរាជកម្មវិធី «១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ» និងព្រឹត្តិការណ៍សង្គម និងមនុស្សធម៌ ជាច្រើនថែមទៀត។
តាមរយៈសមិទ្ធផលការងារ និងសកម្មភាពជាច្រើន នៅពេលកន្លងទៅ ស.ស.យ.ក ត្រូវបានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ យុវជន និងមិត្តអន្តរជាតិគ្រប់មជ្ឈដ្ឋាន បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែល ស.ស.យ.ក សម្រេចបានដោយជោគជ័យសម្រាប់បុព្វហេតុជាតិមាតុភូមិ និងជាផលប្រយោជន៍ដល់យុវជនកម្ពុជា។

នៅក្រោយភាពជោគជ័យទាំងអស់នេះ គឺដោយសារភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយឆន្ទៈ និងភាពឈ្លាសវៃរបស់គណៈគ្រប់គ្រងនៅទូទាំងប្រទេសនៃ ស.ស.យ.ក។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធាន ស.ស.យ.ក បានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចំពោះបុព្វហេតុជាតិមាតុភូមិ និងការដឹកនាំយុវជននៅកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាកូនប្រុសរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្ននេះ ឯកឧត្តមជាសមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា។
ក្រៅពីឯកឧត្តម ហ៊ុន ម៉ានី សហភាពសហព័ន្ធយុវជនកម្ពុជា ក៏មានថ្នាក់ដឹកនាំជាអនុប្រធានឆ្នើមចំនួន ៦រូបទៀត ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការងារជួយដល់សង្គម។ អនុប្រធានទាំង៦រូបនេះ រួមមាន៖

១. ឯកឧត្តម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន

២. ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

៣. ឯកឧត្តម ឌី វិជ្ជា អនុប្រធាន ស.ស.យ.ក និងជាអគ្គស្នងការរងនគរបាលជាតិ

៤. លោក គីម រឹទ្ធី អនុប្រធាន ស.ស.យ.ក និងជាអភិបាលខេត្តព្រះវិហារ

៥. លោកស្រី ដាំ ដារីនី អនុប្រធាន ស.ស.យ.ក និងជារដ្ឋលេខាធិការក្រសួងការពារជាតិ

៦. លោក សុះ មូសិន អនុប្រធាន ស.ស.យ.ក និងជាសមាជិករដ្ឋសភាជាតិ
ជាមួយគ្នានេះ ស.ស.យ.ក ក៏មានរចនាសម្ព័ន្ធនៅតាមរាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ និងនៅតាមបណ្ដាក្រសួង ស្ថាប័ន រួមទាំង អង្គភាពសាធារណៈនៅទូទាំងប្រទេសកម្ពុជា ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


