ព័ត៌មានជាតិ
ធនាគារជាតិ បើកសន្និសីទលើកទី៩ ស្តីពីដំណើរឆ្ពោះទៅការស្តារសេដ្ឋកិច្ចឡើងវិញ និងភាពធន់ក្រោយវិបត្តិជំងឺកូវីដ-១៩
ធនាគារជាតិនៃកម្ពុជា បានបើកសន្និសីទស្តីពីម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ស្តីពីដំណើរឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចឡើងវិញ និងភាពធន់ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែភូគីត្រាភ្នំពេញ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយក្នុងការពិចារណាដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សមស្របសម្រាប់ការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ថ្លែងបើកសន្និសីទស្តីពីម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ស្តីពីដំណើរឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចឡើងវិញ និងភាពធន់ក្រោយវិបត្តិជំងឺកូវីដ-១៩ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំទី៩ហើយដែលធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹងនិងកសាងវប្បធម៌នៃការស្រាវជ្រាវនៅកម្ពុជានិងផ្ដល់ជាវេទិកាកិច្ចពិភាក្សារវាងអ្នកស្រាវជ្រាវអ្នករៀបចំគោលនយោបាយអ្នកជំនាញនិងភាគីពាក់ព័ន្ធនានាលើប្រធានបទសំខាន់ៗទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកស្រីបានបន្តថា ចាប់តាំងសន្និសីទលើកទី១មកធនាគារជាតិនៃកម្ពុជាបានផ្សព្វផ្សាយនិងស្នើសុំឲ្យមានការចូលរួមពីអ្នកស្រាវជ្រាវលើប្រធានបទផ្សេងៗដែលកាលពីឆ្នាំមុនប្រធានបទផ្ដោតលើបញ្ហាប្រឈមនឹងគោលនយោបាយអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាដែលពេលនោះលទ្ធផលស្រាវជ្រាវនិងអនុសាសន៍ជាច្រើនត្រូវបានផ្ដល់ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ស្របពេលដែលសក្តានុពលរបស់វិស័យនេះក្នុងការស្ដារកំណើនឡើងវិញក៏ត្រូវបានលើកយកមកពិភាក្សា។

លោកាស្រីបានបន្តទៀតថា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាពនិងបរិយាបន្នទាមទារឲ្យមានការដោះស្រាយមិនត្រឹមតែបញ្ហានៅសល់ពីវិបត្តិកូវីដ១៩ប៉ុណ្ណោះទេប៉ុន្តែបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមានដូចជាបញ្ហាអតិផរណាខ្ពស់ការថមថយកំណើនសេដ្ឋកិច្ចពិភពលោកនិងការប្រែប្រួលអាកាសធាតុជាដើម។ជាមួយនឹងបញ្ហាប្រឈមដែលមានលក្ខណៈពហុវិស័យបែបនេះការបង្កើតវេទិកាពិភាក្សាដើម្បីប្រមូលមតិពីគ្រប់មជ្ឈដ្ឋានទាំងអស់ក៏ដូចជាដើម្បីចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកមានភាពចាំបាច់ជាទីបំផុត។

លោកស្រីសង្ឃឹមជឿជាក់ថា សន្និសីទនេះនឹងមានការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមទាំងអស់ដើម្បីផ្លាស់ប្ដូរទស្សនៈនិងបទពិសោធន៏ក៏ដូចជាផ្តល់ធាតុចូលដ៏មានតម្លៃសម្រាប់អ្នករៀបចំគោនយោបាយក្នុងការពិចារណា។ ជាមួយគ្នានេះដែរលោកស្រីសូមលើកទឹកចិត្តដល់អ្នកដែលបានចូលរួមទាំងអស់ទាំងអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញសូមបញ្ចេញមតិលើកជាសំណួរនិងចែករំលែកទស្សនឱ្យបានផុលផុសដើម្បីផ្ដល់ជាធាតុចូលបន្ថែមសម្រាប់អ្នកសិក្សាស្រាវជ្រាវអ្នករៀបចំគោលនយោបាយក្នុងការពិចារណាដាក់ចេញគោលនយោបាយអភិវឌ្ឍសមស្របសម្រាប់ការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ