Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការពារជាតិ អាស៊ាន​លើក​ទី​៩ និង​អាស៊ាន​បូក បាន​បញ្ចប់​ដោយ​ជោគជ័យ

បានផុស

នៅ

សៀមរាប​ ៖​ កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការពារជាតិ អាស៊ាន​លើក​ទី​៩ និង​អាស៊ាន​បូក ហៅ​កាត់​ថា ADMM-Plus ក្រោម​ប្រធានបទ​៖“​សាមគ្គីភាព​ដើម្បី​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម​” ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប ដែល​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នោះ បាន​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​៣​ថ្ងៃ​កន្លងមក គឺ​ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣ ​ខែវិច្ឆិកា ​ឆ្នាំ​២០២២​នេះ ព្រមទាំង​បានចេញ​សេចក្តីប្រកាស​រួម​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ អាស៊ាន​បូក ស្តីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ដើម្បី​ពង្រឹង​សាមគ្គីភាព ដើម្បី​សន្តិសុខ​ប្រកបដោយ​សុខដុមរមនា ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អង្គប្រជុំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​របស់​យើង នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ដើមខែ​នេះ នៅក្នុង​ការដោះស្រាយ​កង្វល់​រួម​ផ្នែក​សន្តិសុខ ពង្រឹង​ម​ជ្ឈ​ភាព​និង​ឯកភាព​អាស៊ាន គិតគូរ​អំពី​វិធី​ដោះស្រាយ​ត​ទៅមុខទៀត ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​អាស៊ាន និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​កាន់តែ​រឹងមាំ​ថែមទៀត ជាមួយ​បណ្តា​ដៃគូ​សន្ទនា ដែល​បញ្ហា​ទាំងអស់នេះ គឺ​ពិតជា​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​នៃ​ការ​ស្ថិតនៅ​ជាមួយគ្នា បរិ​យា​ប័ន្ន ការបើកចំហរ និង​ការ​សំឡឹង​មើលទៅ​ខាងក្រៅ របស់​អាស៊ាន​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បន្តថា នៅក្នុង​សេចក្តីប្រកាស​រួម បានទទួល​ស្គាល់​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដែល​បាន​ស៊ូទ្រាំ​ក្នុង​តំបន់ និង​ពិភពលោក​របស់​យើង ក៏ដូចជា​ផលប៉ះពាល់​នៃ​ការគំរាមកំហែង​បែប​ប្រពៃណី និង​មិនមែន​ប្រពៃណី​នាពេល​បច្ចុប្បន្ន និង​ដែល​កំពុង​កើតមាន រួមទាំង​ធម្មជាតិ​ឆ្លងដែន​នៃ​ការគំរាមកំហែង​តាម​អ៊ីនធឺណិត គីមី ជីវសាស្ត្រ និង​វិទ្យុសកម្ម (CBR) អំពើ​ភេរវកម្ម ការសង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ រួមទាំង​ជំងឺ​រាតត្បាត COVID-19 ក៏ដូចជា​គ្រោះមហន្តរាយធម្មជាតិ រួមទាំង​អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បន្ថែមថា បញ្ហា​ទាំងអស់នេះ​តម្រូវឱ្យ​ប្រទេស ADMM-Plus ទាំងអស់ បង្កើន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​រួម​ក្នុង​មធ្យោបាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធភាព ខណៈ​សេចក្តីប្រកាស​រួម​ក៍បាន​ស្វាគមន៍​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​ឥណ្ឌូនេស៊ី នៅ​ឆ្នាំ​២០២៣​ផង​ដែរ៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម