ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ កំណត់បញ្ហាធំៗចំនួន ៣ ជាអាទិភាព ដោះស្រាយជូនពលរដ្ឋក្នុងក្រុងស្ទឹងសែន
អាជ្ញាធរខេត្តកំពង់ធំ កំណត់បញ្ហាសំខាន់ចំនួន ៣ ជាអាទិភាព ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ និងជំរុញឲ្យការអភិវឌ្ឍក្នុងក្រុងស្ទឹងសែន កាន់តែរីកចម្រើនឡើង។

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ អាជ្ញាធរខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា វេទិកានេះ មានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលផ្សេងៗដែលខេត្តកំពង់ធំ បាននិងកំពុងធ្វើការអភិវឌ្ឍ ព្រមទាំងបើកទូលាយដល់ប្រជាពលរដ្ឋដែលចង់មានយោបល់ សំណួរ និងសំណូមពរមកកាន់អាជ្ញាធរខេត្ត និងមន្ទីរអង្គភាពជំនាញផងដែរ។

លោកបញ្ជាក់តាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន, លោកបានកំណត់យកបញ្ហាបីសំខាន់ ដែលជាបញ្ហាអាទិភាពជាងគេក្នុងការរៀបចំដោះស្រាយបន្ទាន់ជូនពលរដ្ឋក្នុងក្រុងស្ទឹងសែន។ បញ្ហាទាំងបីផ្នែកនេះ ចាំបាច់ត្រូវដោះស្រាយបន្ទាន់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាដីធ្លី បញ្ហាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាសាធារណៈ។

លោកបន្ថែមថា ដីទាំងប្រាំទីតាំងនេះ ត្រូវមានគោលការណ៍អនុវត្តតាមនីតិវិធីច្បាប់ដែលពាក់ព័ន្ធដោយក្រុមអន្តរក្រសួង។ ចំពោះការអភិវឌ្ឍដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត គឺបានផ្ដោតសំខាន់ទាំងស្រុង មកធ្វើការអភិវឌ្ឍន៍ក្រុង លើហេដ្ឋារចនាសម្ព័ន្ធ សួនសាធារណៈ ដើម្បីឲ្យផ្លូវក្នុងក្រុងស្ទឹងសែនបានស្អាត។ រីឯការផ្ដល់សេវាសាធារណៈ ក៏ត្រូវជំរុញឲ្យមានការផ្ដល់ជូនកាន់តែប្រសើរ ទាំងការផ្តល់សេវាតម្រូវការ និងសេវាចាំបាច់ តាមយន្តការ នៃការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយផងដែរ។

លោកបញ្ជាក់បន្ថែមថា វេទិការបស់ក្រុមប្រឹក្សាខេត្តធ្វើនៅក្រុងស្ទឹងសែន ទទួលបាន សំណួរ និងសំណូមពរសរុប ចំនួន ៤១ សំណួរសំណូមពរ ដែលមានការស្នើសុំដូចជា ការដាក់ភ្លើងបំភ្លឺសាធារណៈ , ការស្នើសុំផ្លូវ , ការដោះស្រាយវិវាទដីធ្លី ,សំណូមពរបណ្ដាញអគ្គិសនី ,និងទឹកស្អាតដែលចាំបាច់បំផុតត្រូវពិនិត្យសម្រេចជាគោលការណ៍បន្ទាន់ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីខេត្តកំពង់ធំ មានការអភិវឌ្ឍសង្គម និងសុខុមាលភាពមូលដ្ឋាន៕
អត្ថបទ ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


