ព័ត៌មានជាតិ
ជម្លោះរវាងពលរដ្ឋប្រើប្រាស់ទឹកប្រឡាយអូរវ៉ាយ និងក្រុមហ៊ុនមួយ ដល់ដំណាក់កាលបញ្ចប់
កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ សម្រេចជាផ្លូវការផ្តល់សិទ្ធិឲ្យលោក ជុំ វាសនា ជាសេវាករផ្គត់ផ្គត់ទឹកជូនប្រជាពលរដ្ឋធ្វើកសិកម្មនៅប្រឡាយទឹកអូរវ៉ាយ ក្រោយពីបញ្ឈប់អាជីវកម្ម ផ្គត់ផ្គត់របស់ក្រុមហ៊ុន “កំពង់ធំ អ៊ិនវេសមិន ឌីវើឡុបមិនគ្រុប” ឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋ នៅថ្ងៃទី ២៥ ខែវិច្ឆិកា។

ជាមួយគ្នានេះដែរ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្នុងការសម្រេចផ្តល់សិទ្ធិដល់លោក ជុំ វាសនា ជាសេវាករផ្គត់ផ្គង់ទឹកជូន ប្រជាពលរដ្ឋដោយសារ ក្រុមហ៊ុន “កំពង់ធំ អ៊ិនវេសមិន ឌីវើឡុបមិនគ្រុប” របស់លោក គិត សៀប ត្រូវបានប្រជាពលរដ្ឋបដិសេធមិនទទួលយក ក្រោយពីការចរចាតម្លៃបូមទឹកមិនត្រូវគ្នា និងផ្តល់ទឹកមិនគ្រប់គ្រាន់ ធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានខូចខាត និងដើម្បីឆ្លើយតមការចរចារបស់ក្រុមហ៊ុន “កំពង់ធំ អ៊ិនវេសមិន ឌីវើឡុបមិនគ្រុប” ជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក លើលក្ខខណ្ឌទី៣ “ប្រសិនបើកសិករ មានដៃគូរផ្គត់ផ្គង់ទឹកថ្មី ក្រុមហ៊ុនឯកភាព ព្រមប្រគល់អូរធម្មជាតិ និងប្រឡាយពលរដ្ឋ តែសុំឲ្យប្រជាកសិករដែលជំពាក់ថ្លៃទឹកសងប្រាក់ ឲ្យបានគ្រប់ចំនួន និងជួយទិញសម្ភារៈតាមតម្លៃកិច្ចព្រមព្រៀង”។

យោងតាមលក្ខខណ្ឌខាងលើនេះ លោក ជុំ វាសនា មានលទ្ធភាពទទួលយកសម្ភារ និងគោលការណ៍ ធ្វើឲ្យប្រជាពលរដ្ឋព្រមព្រៀងទទួលយក លោក ជុំ វាសនា ជាសេវាករ ផ្គត់ផ្គង់ទឹកប្រឡាយអូរវ៉ាយ។ លោកបន្តថា ការដោះស្រាយឈរលើគោលការណ៍ច្បាប់ និងមតិរបស់ប្រជាពលរដ្ឋនេះ ដោយសារការត្អូញត្អែរអំពីការប្រើ ប្រាស់ទឹក សម្រាប់បង្កបង្កើនផលធ្វើស្រូវប្រាំង និងស្រូវបណ្តេញទឹក នៅលើផ្ទៃដីប្រមាណជិត២០០០ហិកតា ដែលប្រើប្រាស់ប្រឡាយទឹកនេះ មានប្រជាពលរដ្ឋ មកពីឃុំ សង្កាត់ ចំនួនប្រាំបី គឺសង្កាត់អូរគន្ធរ សង្កាត់ស្រយ៉ូវ សង្កាត់កំពង់រទេះ សង្កាត់ដំរីជាន់ខ្លា ឃុំក្តីដូង ឃុំព្រៃគុយ ឃុំត្រពាងឬស្សី និងឃុំកំពង់ស្វាយ សរុបចំនួនជាង២០០គ្រួសារ។ ក្នុងការអនុវត្តកិច្ចការងាជូនប្រជាពលរដ្ឋនេះ លោក ជុំ វាសនា ត្រូវបានអនុញ្ញាតឲ្យផ្គត់ ដល់កសិករ ឲ្យបានគ្រប់គ្រាន់ដល់កសិករ ក្នុងតម្លៃ១០៥ ដុល្លា (មួយរយប្រាំ ដុល្លាគត់) ក្នុងមួយហិកតា។
លោកបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងរបស់ លោក ជុំ វាសនា និងលោក គិត សៀប ត្រូវអនុវត្តន៍តួនាទី និងភាកិច្ចរបស់ខ្លួនរួមមាន៖
ទី១. លោក ជុំ វាសនា ទទួលយកសម្ភាររបស់លោក គិត សៀប ដែលមានតម្លៃសរុប ១០៥.០០០ដុល្លា (មួយរយប្រាំពាន់ ដុល្លាគត់) ដែលត្រូវទូទាត់ប្រាក់ជាពីរកំណាក់កាល៖ ១. នៅថ្ងៃចុះកិច្ចព្រមព្រៀង ចំនួន៣០.០០០ដុល្លា (សាមសិបពាន់ដុល្លា)។ ២. នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវប្រគល់ជូន ៧៥.០០០ដុល្លា (ចិតសិបប្រាំពាន់ដុល្លា) ដើម្បីបង្គ្រប់ថ្លៃខាងលើ។ ករណីដល់ថ្ងៃកំណត់នោះ លោក ជុំ វាសនា មិនប្រគល់ប្រាក់ជូន លោក គិត សៀប ទេទឹកប្រាក់ប្រគល់ដំណាក់កាលទី១ ត្រូវបានប្រយោជន៍លោក គិត សៀប ហើយកិច្ចព្រមព្រៀងទុកជាមោឃៈ សម្ភារដែល លោក ជុំ វាសនា តំឡើងផ្គត់ផ្គង់ទឹកក៏បានប្រយោជន៍ លោក គិត សៀប ដែរ។
ទី២. នៅថ្ងៃប្រគល់ទី១ លោក ជុំ វាសនា មានសិទ្ធិគ្រប់គ្រាន់ ក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់ទឹកប្រឡាយអូរវ៉ាយ ជូនប្រជាពលរដ្ឋអាស្រ័យផល ដោយគ្មានការំខានណាមួយពីលោក គិត សៀប។
ទី៣. អាជ្ញាធរសង្កាត់ ក្រុងស្ទឹងសែន លោក ជុំ វាសនា និងលោក គិត សៀប ត្រូវតែរួមគ្នាដោះស្រាយ បំណុលដែលប្រជាពលរដ្ឋចំនួន៧៧គ្រួសារ ជំពាក់បំណុលលោក គិត សៀប កន្លងមក។ ដោយក្នុងនោះលោក គិត សៀប ត្រូវចូលរួម ឬចាត់តំណាង រាល់ការដោះស្រាយរបស់អាជ្ញាធរ។ អត្ថបទ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ