ព័ត៌មានជាតិ
អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់
អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់ គឺជាចំណងជើងសៀវភៅនិពន្ធចងក្រងដោយអ្នកបញ្ញវន្តមួយក្រុម ស្តីអំពីដំណើរជីវិត ប្រវត្តិតស៊ូ គំនិតច្នៃប្រឌិត និងអាថ៌កំបាំងផ្សេងៗ ជាច្រើនរបស់អ្នកឧកញ៉ា សុខ គង់ ដែលមហាជនមិនទាន់បានដឹង។ សៀវភៅនេះ នឹងបោះពុម្ពផ្សាយជាផ្លូវការ នាពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ ងិន បាណាល់ កូនប្រសារអ្នកឧកញ៉ា សុខ គង់ នៅលើទំព័រហ្វេសប៊ុកផ្លូវការ។

ក្រុមបញ្ញវន្ត ដែលបានចងក្រងសៀវភៅនេះ បានលើកឡើងថា សៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់» ឆ្លុះបញ្ចាំងពីអតីកាលនៃដំណើរជីវិតរបស់អ្នកឧកញ៉ា សុខ គង់ ការតស៊ូ ជំនះឧបសគ្គ របៀបដោះស្រាយបញ្ហា ការតាំងចិត្ត អត់ធ្មត់ និងគំនិតវិជ្ជមានជាច្រើនទៀត។
តាមរយៈសៀវភៅដំបូងរបស់អ្នកឧកញ៉ា សុខ គង់ មួយក្បាលនេះ សាធារណជន ជាពិសេសយុវជន នឹងបានរៀនសូត្រច្រើន ពីចំណុចសំខាន់ៗ ដែលអ្នកឧកញ៉ា សុខ គង់ បង្ហាញផ្លូវកាត់នៃដំណើរឆ្ពោះទៅកាន់ភាពជោគជ័យ។
អ្នកឧកញ៉ា សុខ គង់ ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ជាស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប និងក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ។ អ្នកឧកញ៉ា គឺជាបុគ្គលដែលហ៊ានប្រថុយធ្វើជំនួញ ចិត្តមុត សម្រេចចិត្តលឿន ដោយមិនទុកឱ្យកាសកន្លងផុតនោះទេ។

អ្នកឧកញ៉ា សុខ គង់ បានណែនាំថា« យើងប្រកបមុខរបរអ្វីក៏ដោយ ត្រូវចុះជាប់វាជានិច្ច ដើម្បីរៀនសូត្រពីវាផង ធ្វើឱ្យវាទៅមុខផង។ ការងារណាដែលខ្ញុំធ្វើវាហើយ ខ្ញុំមិនបោះបង់វាទេ ត្រូវតែប្រឹងធ្វើឱ្យបាន ជូនកាលខ្ញុំនឹកឃើញម៉ោងបីទាបភ្លឺ ក៏ខ្ញុំឡើងធ្វើដែរ ខ្ញុំប្រឹងប្រែងតស៊ូណាស់ ធ្វើអានេះ មិនបាន ខ្ញុំទៅធ្វើអានោះ ធ្វើទាល់តែបាន »។
បច្ចុប្បន្នអ្នកឧកញ៉ា សុខ គង់ គ្រប់គ្រងអាជីវកម្មធំៗក្នុងដៃ មានដូចជា ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប ក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ ឋានសួគ៌បូកគោ សណ្ឋាគាររេស៊ីដង់ភ្នំពេញ សណ្ឋាគារឆ្នេរសុខា និងសណ្ឋាគារសុខាសៀមរាប ជាដើម៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


