ព័ត៌មានជាតិ
កម្ពុជា ក្លាយជាប្រទេសម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រគល់ពានរង្វាន់បាររង្គសាល កំពូលទាំង ៣០ លើកដំបូង ដែលប្រារព្ធនៅក្រៅប្រទេសម៉ាឡេស៊ី
កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ហើយនឹងកំពុងកើតឡើងជាលើកដំបូងក្នុងប្រទេសកម្ពុជា នៅក្នុងខែមីនា ឆ្នាំ ២០២៣ ដើម្បីបង្កើតការទទួលស្គាល់បាររង្គសាលដែលមានគុណភាពសក្ដិសមនឹងពានរង្វាន់ ជាមួយនឹងអ្នកក្រឡុកស្រាដ៏ជំនាញរបស់ពួកគេ ក៏ដូចជាផ្សព្វផ្សាយពីពួកគេទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ដែលពោរពេញទៅដោយសក្ដានុពល។

កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ហើយបានប្រារព្ធព្រឹត្តិការណ៍ផ្តល់រង្វាន់ជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសម៉ាឡេស៊ីនៅឆ្នាំ ២០២២ ក្នុងគោលបំណងដើម្បីអបអរដល់បាររង្គសាល និងអ្នកក្រឡុកស្រាល្អបំផុតរបស់ប្រទេស។ Top 30 Bars ក៏មានបំណងចង់ក្លាយជាវេទិកាមួយដែលនឹងលើកកម្ពស់ស្តង់ដារ និងកេរ្តិ៍ឈ្មោះរបស់បាររង្គសាល និងវិស័យម្ហូបអាហារជារួមនៅក្នុងប្រទេសកម្ពុជាផងដែរ។

នេះគឺជាឱកាសដ៏ធំមួយសម្រាប់បាររង្គសាលកម្ពុជា និងអ្នកក្រឡុកស្រាដ៏ប៉ិនប្រសប់របស់ពួកគេ ក្នុងការទទួលបាននូវការទទួលស្គាល់ និងភាពល្បីល្បាញនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

“យើងបានធ្វើការស្រាវជ្រាវទីផ្សារអំពីប្រទេសកម្ពុជា ហើយយើងគិតថា នេះជាប្រទេសដ៏ស្រស់ស្អាតមួយ ហើយមានប្រជាជនរួសរាយរាក់ទាក់ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មានបាររង្គសាលល្អៗ និងអ្នកក្រឡុកស្រាដ៏ពូកែជាច្រើន ប៉ុន្តែពួកគេត្រូវបានគេឲ្យតម្លៃតិចតួចពេក។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards របស់កម្ពុជា នឹងក្លាយជាកម្មវិធីដ៏អស្ចារ្យមួយ ដើម្បីអបអរដល់រង្គសាលស្រាក្រឡុក និងស្រាបៀរលំដាប់កំពូលរបស់ប្រទេស ព្រោះថាពួកគេពិតជាស័ក្ដិសមនឹងទទួលបានការទទួលស្គាល់”។ នេះជាពាក្យសម្ដីរៀបរាប់ក្នុងកិច្ចសម្ភាសន៍មួយរបស់ លោក Alvin Sinclair ស្ថាបនិកកម្មវិធីពានរង្វាន់កំពូលទាំង ៣០។

អ្នកឈ្នះពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធី ដោយសារកម្មវិធីនឹងបន្តដំណើរការយុទ្ធនាការដ៏អស្ចារ្យជាច្រើនសម្រាប់ពួកគេ នៅក្រោយពេលពួកគេបានឈ្នះរង្វាន់។ កម្មវិធីពានរង្វាន់ Top30 Bar Awards ២០២៣ របស់កម្ពុជា នឹងចាប់ផ្ដើមជាមួយនឹងការតែងតាំងបាររង្គសាលចំនួនប្រហែល ១៥០ ដែលបានរាយបញ្ជីមកពីទូទាំងទីក្រុងសំខាន់ៗក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកនឹងត្រូវបានជ្រើសរើសត្រឹម ១០០ បាររង្គសាលប៉ុណ្ណោះ។ នោះហើយជាពេលដែលបាររង្គសាលដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវបានវាយតម្លៃដោយក្រុមគណៈវិនិច្ឆ័យដែលបានគេចាត់តាំងមកពីវិស័យនេះ ដើម្បីកំណត់អ្នកជាប់ឈ្មោះចុងក្រោយចំនួន ៥០ បាររង្គសាល ហើយអ្នកជាប់ឈ្មោះចុងក្រោយនឹងត្រូវបានវាយតម្លៃជាបន្តបន្ទាប់ រហូតដល់ពួកគេរកឃើញបាររង្គសាលកំពូលទាំង ៣០ ដែលសមនឹងទទួលបានពាន ហើយពានរង្វាន់នឹងត្រូវបានប្រគល់នៅក្នុងពិធីជប់លៀង នៃកម្មវិធីប្រគល់ពានរង្វាន់។

កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ក្នុងខែមីនា ឆ្នាំ ២០២៣ ដោយមានអ្នកចូលរួមប្រហែល ៤០០ នាក់ រួមមាន ម្ចាស់បារ អ្នកក្រឡុកស្រា សមាជិកគ្រួសារ សិល្បករ សិល្បការិនី និងក្រុមអ្នកសារព័ត៌មានជាដើម។

“នេះមិនមែនជាកម្មវិធីផ្តល់រង្វាន់ដាក់ចំណាត់ថ្នាក់ទេ។ ប៉ុន្តែវាគឺជាកម្មវិធីមួយដែលវាយតម្លៃគុណភាព នៃបាររង្គសាលកំពូល ហើយប្រគល់ជូនពួកគេនូវពានរង្វាន់ដែលបានរៀបរៀងតាមប្រភេទ ដោយគ្មានចំណាត់ថ្នាក់ ពីព្រោះយើងជឿថា ពួកគេទាំងអស់គឺពិតជាអស្ចារ្យ និងមានភាពខុសប្លែកតាមបែបរៀងៗខ្លួនតាមអ្វីជាខ្លួនពួកគេ”។ លោក Alvin បានបន្ថែម។

ជាមួយនឹងរាល់កម្មវិធីពានរង្វាន់ Top30 Bar Awards ត្រូវបានប្រារព្ធឡើងនៅទីណា គឺតែងតែមានយុទ្ធនាការ CSR ត្រូវបានរៀបចំឡើងនៅទីនោះ។ Cambodia Top 30 Bar Awards នឹងប្រមូលថវិកាសម្រាប់មូលនិធិអង្គការផ្កាយសមុទ្រ Indochina Starfish Foundation (ISF) ដែលជាអង្គការសប្បុរសធម៌មួយដែលមានបទពិសោធន៍ ១៦ ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និង កម្មវិធីអភិវឌ្ឍន៍សហគមន៍ដើម្បីផ្លាស់ប្ដូរជីវិតអ្នកដែលត្រូវការជំនួយបំផុតក្នុងការកសាងអនាគតដ៏ល្អមួយផងដែរ។ ទឹកប្រាក់ចូលរួមក្នុងកម្មវិធីនឹងត្រូវបានបរិច្ចាគទៅអង្គការផ្កាយសមុទ្រ ដើម្បីគាំទ្របេសកកម្មពួកគេ។

កម្មវិធីក៏មិនអាចកើតឡើងបាននោះទេ បើមិនមានការចូលរួមគាំទ្រយ៉ាងមានតម្លៃពីសំណាក់អ្នកឧបត្ថម្ភធំ គឺ Heineken Cambodia និងចូលរួមឧបត្ថម្ភផ្ដាច់មុខដោយ Chivas Regal និង Ballantine’s និងគាំទ្រដោយ Seekers និង Giffard។
ដោយសារនេះជាកម្មវិធីប្រចាំឆ្នាំ បន្ទាប់ពីប្រទេសកម្ពុជា កម្មវិធីនៅតែបន្តបេសកកម្មរបស់ខ្លួនទៅកាន់គោលដៅបន្ទាប់របស់ពួកគេ រួមមាន ប្រទេសវៀតណាម ឥណ្ឌូណេស៊ី តៃវ៉ាន់ ហ្វីលីពីន ថៃ សិង្ហបុរី ជប៉ុន និងកូរ៉េ និងប្រទេសផ្សេងៗទៀត ដែលពួកគេចង់រៀបចំកម្មវិធីនេះឡើង៕
-
សន្តិសុខសង្គម២៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


