ព័ត៌មានជាតិ
កម្ពុជាប្តេជ្ញាការពារឆ្នេរស្អាតបំផុតលើសាកលលោក
ថ្លែងនាឱកាសបើកសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានប្តេជ្ញាចំពោះក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកថានឹងបង្កើនសមត្ថភាពការពារទឹកដែលហូរចូលសមុទ្រឱ្យកាន់តែស្អាតជាងមុន ប្រកបដោយនិរន្តរភាព ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជានិងឱ្យស័ក្តិសមជាសមាជិកក្លិបឆ្នេរនេះ។

លោក ថោង ខុន នៅចំពោះមុខលោក Michel BUJOLD ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ព្រមទាំងគណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកបានថ្លែងដូច្នេះថា «ចំណុចមួយដែលយើងខ្ញុំតែងនិយាយទៅកាន់សហការីរបស់ខ្ញុំ នៅតំបន់អង្គរត្រូវខិតខំការពារប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោក។ តែនៅតំបន់ឆ្នេរសមុទ្រ ត្រូវការពារទឹកសមុទ្រមុនគេ បើទឹកសមុទ្រត្រូវបានបំផ្លាញហើយ ត្រូវបានបំពុលហើយ គ្មានទេសចរណាមកលេងសមុទ្រទេ អ៉ីចឹងយើងត្រូវខិតខំឱ្យមានការយល់ដឹងមុនគេថា នៅសមុទ្រត្រូវការពារទឹកសមុទ្រមុនគេ ត្រូវតែសមុទ្រស្អាត ត្រូវតែឆ្នេរស្អាត ហើយត្រូវតែជាទីក្រុងស្អាតដែលមានទឹកហូរចូលសមុទ្រជាទីក្រុងស្អាត»។
លោកបានបន្ថែមថា ចំពោះបញ្ហាដែលគិតគូរជាចម្បង គឺត្រូវធ្វើយ៉ាងណាឱ្យទឹកដែលហូរចូលសមុទ្រ ត្រូវតែជាទឹកស្អាត ជាពិសេសទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ហើយ ដែលត្រូវធ្លាក់ចូលទៅក្នុងសមុទ្រ ត្រូវតែជាទឹកដែលស្អាត និងត្រូវបានចម្រុះស្អាតជាមុន។
កម្ពុជាបានបង្កើននូវកិច្ចខិតខំការពារ និងអភិរក្សនូវធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត នៅតំបន់ឆ្នេរសមុទ្រយ៉ាងហ្មត់ចត់ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ស័ក្តិសមនឹងអ្វីដែលប្រសិទ្ធនាមថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» ហើយឆ្នេរសមុទ្រកម្ពុជាក៏ស័ក្តិសមជា «តារារះនាទិសនិរតី»។
លោកថោង ខុន បានបញ្ជាក់ថា នៅចំពោះមុខ កម្ពុជាក៏ដូចជាពិភពលោកបញ្ហាស្មុគស្មាញមួយចំនួនចាំបាច់ត្រូវដោះស្រាយ ក្នុងនោះមានការរៀបចំហេដ្ឋារចនាសម្ពន្ធនៅតាមឆ្នេរ ការសាងសង់នៅតាមបណ្តោយឆ្នេរ លើដីចំណីឆ្នេរ និងតំបន់រណប បញ្ហាសំណល់រឹងនិងរាវ ការប្រើប្រាស់ទឹក បញ្ហាថាមពល សកម្មភាពមួយចំនួនដែលអាចប៉ះពាល់ដល់ធនធានក្រោមសមុទ្រ និងការគ្រប់គ្រងលើគ្រប់សេវាដែលពាក់ព័ន្ធ ជាពិសេសការគ្រប់គ្រងសកម្មភាពទេសចរណ៍មួយចំនួន ដែលមិនគោរពតាមបទដ្ឋានបរិស្ថាន និងមិនមានការទទួលខុសត្រូវផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


