Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ ចេញពីការជួយឧបត្ថម្ភទាំងឡាយរបស់បារាំងបានទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភទាំងឡាយ របស់ប្រទេសបារាំងបាននោះទេ។​ ការលើកឡើងនេះ ធ្វើឡើងនៅឯទីក្រុងប៉ារីស ប្រទេសបារាំង គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង បានគូសរំលេចឡើងវិញអំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។ លោក ម៉ាក្រុង បានរំលឹកអំពីការលើកស្ទួយ និងការការពារសន្តិភាពនៅកម្ពុជា កាលពីអតីតកាល។ លោកប្រធានាធិបតី ក៏បានរំលឹកអំពីសុន្ទរកថា របស់លោកឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល កាលពីឆ្នាំ ១៩៦៦ នៅរាជធានីភ្នំពេញ ដែលអំពាវនាវឲ្យសហរដ្ឋអាមេរិក កុំពង្រីកសង្គ្រាមនៅឥណ្ឌូនចិន។

លោក ម៉ាក្រុង ក៏បានរំលឹកឡើងវិញផងដែរ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ ១៩៩១ ស្តីពី សន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញ។ទន្ទឹមនឹងរំលឹកអំពីការជួយជ្រោមជ្រែងដល់កម្ពុជា លើដំណើរស្វែងរកសន្តិភាពកាលពីអតីតកាលហើយនោះ លោកប្រធានា ធិបតីបារាំង ក៏បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតី បានគូសបញ្ជាក់ដូច្នេះថា «ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុប សម្តេចបានសម្រេចចិត្តអញ្ជើញមកទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងសន្និសីទ ស្តីពី ការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងក្របខណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»។

បន្ថែមពីលើនេះ លោកប្រធានាធិបតី ក៏បានគូសរំលេចផងដែរថា ការជួបជាមួយសម្តេចតេជោ ក៏អនុ​ញ្ញាតឲ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងសេចក្តីថ្លែងការណ៍ពេលធ្វើសន្និសីទព័ត៌មាននោះ លោក ម៉ាក្រុង ក៏បានអត្ថាធិប្បាយផ្តល់ការកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ លោកប្រធានាធិបតី បានថ្លែងថា នេះជាគំរូដ៏គួរឲ្យកត់សម្កាល់របស់ប្រទេសមួយ ក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា រហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោកប្រធានាធិបតី ដែលរដ្ឋាភិបាលបារាំង ដែលទទួលប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនពីសង្គ្រាម និងពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ បានគូសបញ្ជាក់ថា «ការរីកចម្រើនរបស់យើងមិនអាចកាត់ផ្តាច់ ចេញពីការជួយឧបត្ថម្ភទាំងឡាយរបស់បារាំងបានទេ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសំណើឲ្យមានការជជែកគ្នាឡើងវិញ ក្នុងការកំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំង និងកម្ពុជា។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀត គូសរំលេចពីការទស្សន៍ទាយរបស់សម្តេច ពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេចតេជោ បានប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពាន ហើយសម្តេចតេជោ ក៏បានជូនពរបារាំងឲ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ ២០២២នេះ ផងដែរ។

សូមជម្រាបថា សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់លោកប្រធានាធិបតីបារាំង។ នៅឯវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រធានាធិបតីបារាំង បានធ្វើសន្និសីទរួមគ្នា ហើយបានអញ្ជើញទស្សនកិច្ចនៅក្នុងវិមានអេលីហ្សេ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៤០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម