Connect with us

ព័ត៌មានជាតិ

កម្ពុជាមានគម្រោងបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឆ្នាំក្រោយ

បានផុស

នៅ

កម្ពុជាមានគម្រោងបញ្ជួនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឆ្នាំ២០២៣ខាងមុខនេះ ដែលជាទីផ្សារថ្មីមួយទៀតដែលនឹងជួយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ធ្នូនេះថា តាមគម្រោងយើងនឹងចាប់ផ្តើមធ្វើការចរចារជាមួយប្រទេសអ៊ីស្រាអែលនៅដើមត្រីមាសទី៣ទៅលើនីតីវិធីនានាក្នុងការបញ្ជួនពលករដើម្បីធ្វើយ៉ាងណារៀបចំបញ្ជូនពលករយើងទៅធ្វើការឱ្យបាននៅឆ្នាំ២០២៣។ លោកបានបន្តថា «យើង​កំពុងចចារ​ជាមួយអ៊ីស្រាអែលនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយក្នុងផែនការយើងបញ្ជួនពលករទៅក្នុងឆ្នាំ​២០២៣នេះ​លើវិស័យកសិកម្ម»។ លោកបានបន្តទៀតថា អ៊ីស្រាអែលដែលជាប្រទេសមានការរីកចំរើនខ្លាំងលើវិសិ័យកសិកម្ម គឺជាទីផ្សារថ្មីមួយទៀតសម្រាប់ពលករកម្ពុជាក្នុងការទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗបន្ថែមទៀតទាក់ទិននិងវិស័យកសិកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណ​ជាង១លាន៣សែននាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅចំនួន ១ ២២០ ១៩៧នាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥០០០នាក់នៅម៉ាឡេស៊ីមាន២៣០២៧នាក់ នៅជប៉ុនមាន១១៤៥៣នាក់ នៅសិង្ហបុរីមាន៨២១នាក់ នៅចិនហុងកុង មាន២០២នាក់និងអារ៉ាប៊ីសាអូឌីត៤៣នាក់ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង៣ពាន់លានដុល្លារផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម