ព័ត៌មានជាតិ
សម្ដេចតេជោ ៖ បើគ្មានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ទេនោះ មិនដឹងថា កម្ពុជា រីកចម្រើនដល់ណាទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា នៅឆ្នាំ ១៩៧០ ប្រសិនបើមិនមានការធ្វើរដ្ឋប្រហារទម្លាក់ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ទេនោះ មិនដឹងថា ប្រទេសកម្ពុជា រីកចម្រើនដល់ណាទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពជាតិលេខ ៣១ និងលេខ ៣៣ នាព្រឹកថ្ងៃទី ៣០ ខែធ្នូនេះថា កាលពីថ្ងៃម្សិលមិញនេះ គឺជាខួបលើកទី ២៤ឆ្នាំ នៃការបញ្ចប់សង្រ្គាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ដរាប់រយឆ្នាំរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើគ្មានរដ្ឋប្រហារទម្លាក់ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ទេនោះ មិនដឹងថា ប្រទេសកម្ពុជា មានការរីកចម្រើនបែបណានោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើពុំមានរដ្ឋប្រហារឆ្នាំ ១៩៧០ ហើយទុកឲ្យសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គដឹកនាំបន្តទៀត មិនដឹងថា ប្រទេសកម្ពុជា រីកចម្រើនដល់ណាទេ»។
ប៉ុន្តែជាអកុសលប្រទេសកម្ពុជា ដែលបានទទួលការកសាងក្នុងមួយរយៈប្រមាណជិតពីរស្សវត្សន៍កន្លងមក ត្រូវបានបំផ្លិតបំផ្លាញដោយសារសង្រ្គាម។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ចឹងប្រសិនបើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទេ វាក៏មិននាំមកនូវសង្រ្គាមនេះដែរ ពេលសង្រ្គាមបានផ្ទុះឡើងនៅឆ្នាំ ១៩៧០ ខ្ញុំទើបមានអាយុ ១៨ឆ្នាំទេ ខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវ ទៅលើការបង្កើតសង្រ្គាមនេះឡើយ ក៏ប៉ុន្តែខ្ញុំក៏អត់នឹកគិតថា អំរែកចំណងដែលជំនាន់មុន បានចង បង្កឡើង ដូចជា ពួកលន់ ណុល សិរីមតៈ ចេង ហេង ត្រូវបានអ្នកជំនាន់ក្រោយជាអ្នកស្រាយទៅវិញ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ទោះបីជាអ្នកជំនាន់មុន ឬអ្នកជំនាន់ក្រោយ បង្កើតបញ្ហាក៏ដោយ តែវាជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់ ដែលត្រូវរំលត់សង្រ្គាម៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


