ព័ត៌មានជាតិ
ភ្ញៀវទេសចរជាង ២លាននាក់ចេញកម្សាន្តនៅទូទាំងប្រទេសថ្ងៃឆ្លងឆ្នាំសកល
ថ្ងៃឆ្លងឆ្នាំសកល ២០២២ ឆ្លងចូល ២០២៣ (៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៣) នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ នេះបើតាមការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ចំពោះគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ គោលដៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរចំនួន ៤៥៥,៨៣២នាក់, ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់, ខេត្តសៀមរាប ៣៣៧,៧៦៩នាក់, ខេត្តកំពត ៣៣០,៦៥៩នាក់,ខេត្តបាត់ដំបង ១៥៨,១១០នាក់, ខេត្តកែប ៨៨,៣៥៦នាក់, ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់ និងខេត្តកំពង់ចាម ៧៦,៩០១នាក់ ជាដើម។
បើតាមលោក ថោង ខុន បានឱ្យដឹងថា តួលេខខាងលើមានការកើនឡើង ៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។
កំណើនភ្ញៀវទេសចរនេះ ដោយសាររដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកនានា បានរៀបចំជាពិធីអបអរសាទពិធីឆ្លងឆ្នាំ ការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ ការរៀបចំពិធីរាប់ថយក្រោយ (Countdown) បាញ់កាំជ្រួចអបអរសាទរ និងការបង្ហោះគោមជាដើម ដែលជាការទាក់ទាញភ្ញៀវទេសចរ មានការកើនឡើងជាខ្លាំង៕



-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


