ព័ត៌មានជាតិ
លោក ជា សុផារ៉ា៖ ព្រះពុទ្ធប្បដិមាលើភ្នំបូកគោ ជាមជ្ឈមណ្ឌលទេសចរណ៍សាសនាធំ លើពិភពលោក
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានលើកឡើងថា ព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ
នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជា និងពិភពលោក។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រ ធំ និងខ្ពស់ជាងគេនៅកម្ពុជា បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែ មករា ឆ្នាំ ២០២៣នេះ។

លោក ជា សុផារ៉ា មានប្រសាសន៍បន្តថា ទន្ទឹមនឹងការអភិវឌ្ឍលើភ្នំបូកគោ លោកមើលឃើញថា ក្រុមហ៊ុនសុខាអូតែល បានយកចិត្តទុកដាក់លើវិស័យវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរ ដ៏យូរលង់ណាស់មកហើយ។ ព្រះពុទ្ធប្បដិមាដែលនឹងសាងសង់នេះ មានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា និងខ្ពស់ក្នុងចំណោមពុទ្ធបដិមានៅលើពិភពលោក។ ព្រះពុទ្ធប្បដិមានេះ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការសាងសង់ព្រះពុទ្ធប្បដិមានេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមការអភិវឌ្ឍជាច្រើននៅក្នុងខេត្តកំពត។ លោក មានប្រសាសន៍បន្តថា សមិទ្ធផលថ្មីនេះ ដើរតួសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ការប្រតិបត្តិព្រះពុទ្ធសាសនា ក្នុងនាមជាប្រទេសប្រកាន់ខ្ជាប់ព្រះពុទ្ធសាសនា សាសនារបស់រដ្ឋ។

លោកស្រី សុខ ចន្ថា តំណាងក្រុមហ៊ុនសាងសង់ សុខា អូតែល បានឱ្យដឹងថា ព្រះពុទ្ធបដិមានេះសាងសង់នៅលើខ្នងភ្នំបូកគោ ដែលមាននីវ៉ូដីកម្ពស់ ៩៦២ ម៉ែត្រ ពីផ្ទៃសមុទ្រក្នុងភូមិសាស្រ្តវាលស្រែ ៥០០ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយសាងសង់ពីបេតុងអាមេ មានពណ៌មាស។

លោកស្រី សុខ ចន្ថា លើកឡើងថា គម្រោងសាងសង់នេះចំណាយថវិកាប្រមាណ ៣០ លានដុល្លារ ដោយប្រើរយៈពេល ៤ឆ្នាំ ដើម្បីបញ្ចប់គម្រោង។

ព្រះពុទ្ធប្បដិមាបែរព្រះភក្រ្តទៅទិសខាងកើត មានកម្ពស់ ១០៨ ម៉ែត្រពីនីវ៉ូ សូន្យ នៃខឿនផ្ទាល់ដីដល់កំពូលព្រះម៉ូលី ដែលតំណាងឱ្យមង្គលទាំង ១០៨ របស់ព្រះអង្គ ទ្រង់គង់ភ្នែននៅលើបល្ល័ង្កផ្កាឈូករាងរង្វង់តំណាងឱ្យវាលវដ្ដសង្សារដែលក្បាច់រចនារបស់ព្រះបល្ល័ង្កនេះ យកតាមលំនាំនៃផ្នែកមួយរបស់ប្រាសាទដំរីក្រាប នៃរចនាបថភ្នំគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ទី៩៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


