ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ជ័យជម្នះ ៧ មករា ផ្ដល់កំណើតទី២ឱ្យប្រជាជន បើគ្មាន ៧ មករា កម្ពុជាគ្មានថ្ងៃនេះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ គឺបានផ្ដល់កំណើតទី២ឱ្យប្រជាជនកម្ពុជា ហើយបើគ្មានជ័យជម្នះ ៧ មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ខួបលើកទី៤៤ឆ្នាំ នៅថ្ងៃទី ៧ មករា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រថា ជ័យជម្នះ៧មករា បានបញ្ចប់សក្ករាជដ៍ខ្មៅងងឹត និងបើកឡើងនូវសក្ករាជថ្មីរបស់កម្ពុជាគឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដែលបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពីគ្រោះមរណៈ និងបាននាំមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេសសិទ្ធិនៃការរស់រានមានជីវិត។
សម្ដេចតេជោ ហ៊ុន សែនថ្លែងថា៖ «ជ័យជម្នះ ៧ មករា បានផ្ដល់កំណើតទី២ឱ្យប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ ៧ មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ នេះជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាអាចបំភ្លៃ និងបំផ្លាញបានឡើយ គឺមានតែអ្នកស្រលាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះដែលប្រឆាំងនិងជ័យជ័យជម្នះ ៧ មករា»។

គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។
ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


