ព័ត៌មានជាតិ
ម្ចាស់ពាន លីម តិចម៉េង មានប្រវត្តិធ្លាប់ធ្វើជាអ្នករត់តុតាមរោងការ និងសន្តិសុខ
ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងលោក លីម តិចម៉េងបន្ទាប់ពីក្លាយជាម្ចាស់ពានបច្ចុប្បន្នត្រូវបានគេកត់ សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសម្ទុះនៃការគាំទ្រពីទស្សនិកជនគឺមានការកើនឡើងជាបន្តបន្ទាប់។ ពិសេសគឺតាមរយ:ការឡើងច្រៀងលើឆាកម្តងៗមានអ្នកទៅគាំទ្រភ្លូកទឹកភ្លូកដីតែម្តង។

យ៉ាងណាមិញនាពេលកន្លងមកតារាចម្រៀងមានដើមកំណើតមកពីទឹកដីខេត្តកំពងចាមរូបនេះ ក៏ធ្លាប់បានទម្លាយពីប្រវត្តិតស៊ូខ្លះៗមកហើយដោយកាលនោះ តិចម៉េង បានឲ្យដឹងថា ខ្លួនធ្លាប់ជាអតីតក្មេងឃ្វាលគោតែ លីម តិចម៉េង មិនបាននិយាយអ្វីច្រើនជាងនេះទេ។ថ្វីត្បិតលោកមិនបានបង្ហាញអ្វីច្រើនជាងនេះតែកំលោះតូច លីម តិចម៉េង នៅតែស្ថិតក្នុងការគាំទ្រសម្រាប់បេះដូងមហាជននិងយុវវ័យ។

ដោយឡែកងាកមកចាប់អារម្មណ៍កាលពីថ្ងៃទី០៨ ខែមករាឆ្នាំ២០២៣ ស្រាប់តែតារាចម្រៀងវ័យក្មេង លីម តិចម៉េង បានបង្ហោះរូបថតអតីតកាលរបស់ខ្លួនចំនួន១សន្លឹក ដោយភ្ជាប់នូវប្រវត្តិរបស់ខ្លួនធ្លាប់ជាក្មេងរត់តុតាមរោងការ និងជាសន្តិសុខរហូតមានឱកាសក្លាយជាអ្នកចម្រៀងពេលនេះ។
តារាចម្រៀងលោក លីម តិចម៉េង រៀបរាប់ឲ្យមហាជនដឹងដូច្នេះថា«អ្នករត់តុតាមរោងការ សន្តិសុខ…គ្រប់ យ៉ាងត្រូវបានផ្លាស់ប្តូរដោយការតស៊ូការបង្កើតកម្មវិធីប្រឡងនឹងការជ្រើសរើសរបស់បងប្អូនមហាជននៅទូទាំងប្រទេសសូមឱ្យរឿងល្អៗក្តីសុខមានគ្រប់ក្រុមគ្រួសាររបស់បងប្អូនខ្មែរទាំងអស់គ្នា»។ តាមរយ:សារនេះ ក៏មានអ្នកគាំទ្រជាច្រើនបានគាំទ្រការតស៊ូរបស់លោកផងដែរ៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


