ព័ត៌មានជាតិ
ប្រាក់ចំណូលមធ្យមពលរដ្ឋខេត្តបាត់ដំបងកើនដល់ ១៧៦០ ដុល្លារ
ប្រាក់ចំណូលមធ្យមពលរដ្ឋក្នុងខេត្តបាត់ដំបងម្នាក់ៗ បានកើនដល់ចំនួន ១៧៦០ ដុល្លារ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងថ្លែងក្នុងសន្និសីទពីជោគជ័យរយៈពេល ៥ ឆ្នាំដែលរៀបចំឡើងកាលពីម្សិលមិញនៅទីស្តីការគណៈរដ្ឋមន្រ្តីថា ប្រាក់ចំណូលមធ្យមសម្រាប់ពលរដ្ឋខេត្តបាត់ដំបងម្នាក់ៗមានចំនួន ១៧៦០ ដុល្លារ បើធៀបឆ្នាំ ២០១៨ កើនឡើងចំនួន ២២៦ ដុល្លារក្នុងម្នាក់។

ពាក់ព័ន្ធសក្ដានុពលខេត្តបាត់ដំបងដែលជាខេត្តកសិកម្ម ដែលមានពលរដ្ឋជិត ៧០ ភាគរយប្រកបរបរកសិកម្ម លោកអភិបាលខេត្តបានលើកឡើងថា សេដ្ឋកិច្ចខេត្តបាត់ដំបងក្រៅពីវិស័យកសិកម្ម ក៏មានការវិនិយោគលើផ្នែកកសិកម្មឧស្សាហកម្ម ការកែច្នៃផលិតផលផ្សេងៗរួមទាំងវិស័យទេសចរណ៍ ដែលបានជ្រោងចំណូលសេដ្ឋកិច្ចគ្រួសារម្នាក់ៗកើនឡើង។
បើតាមលោកអភិបាលខេត្ត សេដ្ឋកិច្ចខេត្តបាត់ដំបងបានរួមចំណែកស្មើ ៨,៨% នៃសេដ្ឋកិច្ចជាតិសរុប។
ខេត្តបាត់ដំបងស្ថិតនៅភាគពាយព្យមានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តមានប្រជាជនរស់នៅ ១ លាន ៣ សែន ហើយក្នុងនោះ ៦៨, ៥% មានមុខរបរចម្បងផ្នែកកសិកម្ម ផ្នែកសេវាកម្មចំនួន ៣១% និងផ្នែកសិប្បកម្មមានចំនួន ០.៥ %។
ទាក់ទងវិស័យពាណិជ្ជកម្មនិងវិនិយោគ ខេត្តមានរោងចក្រសហគ្រាសតូចធំនិងក្រុមហ៊ុនវិនិយោគផ្សេងៗសរុប ៧៣៦ មូលដ្ឋាន ដែលបានផ្តល់ការងារដល់ពលរដ្ឋបាន ១៤ ៩៧៣ នាក់៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


