ព័ត៌មានជាតិ
ខេត្តសៀមរាបជាប់លេខ៤ ក្នុងចំណោមគោលដៅទេសចរណ៍ពិភពលោក ២៥ប្រទេស
ខេត្តសៀមរាប ត្រូវបានបោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងកម្មវិធី Trending Destinations World TripAdvisor ក្នុងចំណោមគោលដៅទេសចរណ៍នៅលើពិភពលោក ២៥ ប្រទេស ដែលមានសកម្មភាពទេសចរណ៍ ជាង ២០០០ សកម្មភាព (ជាចំនួន ដែលច្រើនជាងចំណាត់ថ្នាក់លេខ១-៣)។

បើតាមវេបសាយ Ttripadvisor បានឱ្យដឹងថា គោលដៅទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ គឺ ប្រទេសគុយបា ដែលមានគោលដៅទេសចរណ៍ ៣ កន្លែង (Old Havana; Plaza Mayor & Valle de Vinales) ជាមួយសកម្មភាពទេសចរណ៍ ១៤៩៩ ។ ឯចំណាត់ថ្នាក់លេខ២ គឺ ទីក្រុងហយអាន (Hoi An) ប្រទេសវៀតណាម។
ទីក្រុងនេះនៅលើឆ្នេរសមុទ្រវៀតណាម ភាគកណ្តាល ដែលនៅតែរក្សាបាននូវរូបភាពដ៏ល្អ នៃកំពង់ផែពាណិជ្ជកម្មអាស៊ី អាគ្នេយ៍ដ៏សំខាន់ នាសតវត្សទី១៥-១៩ ហើយបើតាមទិន្នន័យបង្ហាញថា មានសកម្មភាពទេសចរណ៍ ១៦៨៣ ។
ចំពោះចំណាត់លេខ៣ គឺ កោះមូរីទូស (Mauritius) នៅអាហ្រ្វិក ដែលមាន ១០២១ សកម្មភាព ក៏ព្រោះតែជាកន្លែង ដ៏មានសក្តានុពលខ្លាំងជាងគេបំផុតរបស់ទ្វីបអាហ្រ្វិក និងថែមទាំងជាកំពង់ផែ និងទីផ្សារដ៏មមាញឹក ហើយល្អបំផុត សម្រាប់អ្នកដែលស្វែងរកការនេសាទ សមុទ្រទឹកជ្រៅ។
ចំណាត់ថ្នាក់លេខ៤ គឺ ខេត្តសៀមរាម ជាទឹកដីបវរនៃប្រទេសកម្ពុជា ជាទីឋានដែលសម្បូរដោយសំណង់មហិមារ នៃប្រាសាទថ្មរាប់មិនអស់ ក្រៅពីនោះ នៅមានភូមិលិចទឹកនៃបឹងទន្លេសាប រួមទាំងសកម្មភាពផ្សេងៗ ដែលទិន្នន័យ បង្ហាញថា មានសកម្មភាពទេសចរណ៍រហូតដល់ ២៤៤០ សកម្មភាព ពោលគឺលើសគោលដៅទាំង៣ ចំណាត់ថ្នាក់ ខាងលើទៅទៀត។



ក្រៅពីនោះ ឈៀងមៃ ប្រទេសថៃ(Chiang Mai) ជាប់ចំណាត់ថ្នាក់លេខ៥ មានសកម្មភាពទេសចរណ៍ ១៧៥១។ កោះ Cayman នៃ Grand Cayman (ចំណាត់លេខ៦); Fes សាកលវិទ្យាល័យចំណាស់បំផុត ទឹកដីប្រទេសម៉ារ៉ុក (ចំណាត់ថ្នាក់លេខ៧); បាគូ ប្រទេសអាស៊ែបៃហ្សង់ (ចំណាត់ថ្នាក់លេខ៨); Kathmandu ប្រទេសនេប៉ាល់ (ចំណាត់ថ្នាក់លេខ៩); Krakow ប្រទេសប៉ូឡូញ (ចំណាត់ថ្នាក់លេខ១០) និងតំបន់ខ្លះ នៃប្រទេសមួយចំនួនទៀត។
គួរបញ្ជាក់ថា ប្រទេសវៀតណាម និងប្រទេសម៉ារ៉ុក មានតំបន់ទេសចរណ៍ ២កន្លែង ដែលទទួលបានចំណាត់ថ្នាក់ ដោយវៀតណាមទទួលបានចំណាត់ថ្នាក់លេខ២ (ទីក្រុងហយអាន) និងលេខ១១ (ទីក្រុងហូជមិញ)។ ឯប្រទេសម៉ារ៉ុក ទទួលបានចំណាត់ថ្នាក់លេខ៧ (Fes ) និងលេខ២១ (Agadir) ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


