Connect with us

ព័ត៌មានជាតិ

មកស្គាល់ភូមិគ្រឹះរបស់អ្នកឧកញ៉ា សុខ គង់ លើកំពូលភ្នំបូកគោ​គ្រោងធ្វើជាសារមន្ទីរទុកសម្រាប់អ្នកជំនាន់ក្រោយ

បានផុស

នៅ

ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់អ្នកឧកញ៉ា សុខ គង់ ប្រធានអគ្គនាយកក្រុមហ៊ុនសូគីម៉ិច គ្រុប ដែលសាងសង់រចនាបថ​បែបបច្ចឹមប្រទេស ប្រៀបដូចជាកូនប្រាសាទនៅលើកំពូលភ្នំបូកគោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់ដ៏ធំនេះ ចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៥ ហើយបានបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២១កន្លងទៅ។ សំណង់នេះ​មានកម្ពស់ពីរជាន់ បណ្តោយជាង ១០០ម៉ែត្រ និងទទឹងពី ៤០ទៅ ៦០ម៉ែត្រ ជាន់ក្រោមជាកន្លែងទទួលភ្ញៀវ រីឯជាន់​លើមាន ៧បន្ទប់ ស្នាក់នៅ។

ក្នុងបន្ទប់ធំជាងគេ មានទំហំ ៥០០ម៉ែត្រការ៉េ ជាបន្ទប់របស់អ្នកឧកញ៉ា សុខ គង់ ស្នាក់នៅផ្ទាល់ និងបន្ទប់ ៦ទៀត គឺសម្រាប់គ្រួសារ និងកូនៗ ទាំង៦នាក់របស់លោក។

បើតាមលោក សេង ចន្ធូ ជំនួយការផ្ទាល់របស់អ្នកឧកញ៉ា សុខ គង់ បានប្រាប់កម្ពុជាថ្មីថា ភូមិគ្រឹះរបស់អ្នកឧកញ៉ា សុខ គង់ សាងសង់អស់ថវិកាប្រមាណជាង ១០លានដុល្លារអាមេរិក។

ថ្លែងប្រាប់ក្រុមការងារចងក្រងសៀវភៅ«អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» អ្នកឧកញ៉ា បានឱ្យដឹងដូច្នេះថា« និយាយរួម ខ្ញុំសាងសង់ផ្ទះនេះ វាអត់មានអីក្រៅពីទុកជាប្រវត្តិសាស្រ្តនោះទេ ថ្ងៃក្រោយកន្លែងហ្នឹងទុកជាសារមន្ទីរឱ្យកូនចៅ ឱ្យអ្នកផ្សេងណា គេចង់ទៅមើលក៏មើលទៅ ព្រោះផ្ទះនឹងមិន​មែនសម្រាប់រស់នៅទេ…បើធ្វើសម្រាប់រស់នៅ ក៏មិនសាងសង់ធំដល់ម្លឹងដែរ»។

ក្រៅពីជីវិតផ្ទាល់ខ្លួន បានគាប់ប្រសើរហើយ ទោះក្នុងកម្រិតណាក៏ដោយ មនុស្សខ្មែរយើង តែងតែគិតគូរវែងឆ្ងាយដល់​អនាគត​កូនចៅ និងអ្នកជំនាន់ក្រោយ ឱ្យបានទទួលនូវមរតក បានទទួលនូវភាពរុងរឿងបន្ត។ នេះជាការបន្ថែម​របស់​អ្នកឧកញ៉ា សុខ គង់។ តាមរយៈសៀវភៅ«អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានឱ្យដឹងទៀតថា សម្រាប់អ្នកឧកញ៉ា សុខ គង់ ផ្ទាល់អាចនិយាយបានថា ជាជីវិតដែលប្រើប្រាស់ទ្រព្យសម្បត្តិ​ដើម្បីក្តីសុខបានហើយ ក៏ប៉ុន្តែលោកចង់ឱ្យមានអ្វីៗជាច្រើនផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះទើបលោកកសាងសមិទ្ធផលជាច្រើនសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកឧកញ៉ា សុខ គង់ កំពុងគ្រប់គ្រងក្រុមហ៊ុន និងអាជីវកម្មជាច្រើន មានដូចជា ក្រុមហ៊ុន​សូគីម៉ិច គ្រុប ចែកចាយប្រេងឥន្ធនៈ ក្រុមហ៊ុនសុខខាងអូតែល លើវិស័យបដិសណ្ឋារកិច្ចទេសចរណ៍ សណ្ឋាគារ​លំដាប់ផ្កាយ៥ មាន៦ទីតាំង ក្រុមអចលនទ្រព្យ ក្រុមហ៊ុននាំចេញ-នាំចូល ក្រុមហ៊ុនបូកគោហ្វាម ដាំបន្លែធម្មជាតិ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ស្តេច Charles ទី៣ ឡើងគ្រងរាជ្យសម្បត្តិក្នុងពិធីជាប្រវត្តិសាស្ត្ររបស់ ចក្រភពអង់គ្លេស

ជីវិតកម្សាន្ដ៣៧ នាទី មុន

បាត់ពីសិល្បៈមួយរយៈ តារាកំប្លែង ជុំ រស្មី ហៅស្រី ទូច កំពុងរងភាពអយុត្តិធម៌ពីប្ដីក្រោយម្ដាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

អតីត​ប្រធានាធិបតីប្រទេស​ទីម័រខាងកើត​ ភ្ញាក់ផ្អើល​ចំពោះ​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​អាវុធហត្ថ​រាជធានី​ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុងចំណោម​២​នាក់ ​បន្លំ​ខ្លួន​ធ្វើជា​សមត្ថកិច្ច​ឆែកឆេរ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ

កីឡា១០ ម៉ោង មុន

ប្រវត្តិសាស្ត្រ​ថ្មី ក្រុមបាល់ទាត់នារី​កម្ពុជា​ ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រស៊ីហ្គេម

Sokha Hotels

ព័ត៌មានពេញនិយម