ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើឲ្យដាក់ជាកាតព្វកិច្ចសម្រាប់សាលាអន្តរជាតិនានា ត្រូវមានកម្មវិធីសិក្សាភាសាខ្មែរ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិចារណាចំពោះសាលាឯកជនអន្តរជាតិនានា ត្រូវដាក់ជាកាតព្វកិច្ចនូវកម្មវិធីសិក្សារបស់ពួគេ ឲ្យមានបង្រៀនភាសាខ្មែរដាច់ខាត។

ការស្នើរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ ២០២២ ដល់លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាល ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។

នៅក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា ពិចារណាចំពោះសាលាឯកជនអន្តរជាតិនានា ត្រូវដាក់ជាកាតព្វកិច្ចនូវកម្មវិធីសិក្សារបស់ពួគេ ឲ្យមានបង្រៀនភាសាខ្មែរដាច់ខាត ខណៈលោកសង្កេតឃើញថា កូនខ្មែររៀននៅសាលាឯកជនអន្តរជាតិមួយចំនួន មិនចេះភាសាខ្មែរ។
ឯកឧត្ដមបណ្ឌិត មានប្រសាសន៍បែបនេះថា «ខ្ញុំសុំឲ្យក្រសួងពិចារណា ព្រោះឥឡូវសាលាអន្តរជាតិខ្លះ គឺកូនខ្មែរ អត់ចេះខ្មែរទេ តែស្រុកខ្មែរ ជា Official Language ខ្មែរ ចឹងខ្ញុំសុំឲ្យបង មិនដឹងថា អាចលូកយ៉ាងណា ទៅក្នុងសាលាឯក ជនបរទេស ដែលគាត់ដាក់…និយាយរួមឲ្យគាត់តែដាក់តែម្ដង…ចឹងគួរតែជាកាតព្វកិច្ចសាលា ទោះបីជាសាលាបរទេស សាលាអាមេរិក សាលាអង់គ្លេសក៏ដោយ ត្រូវដាក់ Curriculum ហ្នឹង កូនខ្មែរ ត្រូវរៀនភាសាខ្មែរ»។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើបន្ថែមឲ្យដាក់បញ្ចូល ទាំងចំណេះដឹងទូទៅ វប្បធម៌ ប្រពៃណីខ្មែរ និងសីលធម៌ នៅក្នុងកម្មវិធីសិក្សាភាសាខ្មែរនោះផងដែរ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងបែបនេះថា «បើអាចបាន នៅក្នុងម៉ោងខ្មែរនេះ បញ្ចូលទាំងចំណេះដឹងទូទៅ និងភាសា បូកជាមួយវប្បធម៌ ប្រពៃណីយើង សីលធម៌ ព្រោះកូនខ្មែរខ្លះ ខ្ញុំឥឡូវ ខ្ញុំមិនថាទេ ប៉ុន្តែមិត្តភក្ដិប្រពន្ធខ្ញុំរអ៊ូ ខ្ញុំធ្លាប់តែឃើញកូនអាមេរិកាំង កូនខ្មែរកើតនៅអាមេរិកាំង ជេរឲ្យឪវា ស្ដីឲ្យវា ពេលឪវាបញ្ចេមតិខុសពីវា វាថា You Stupid You Are អញ្ចេះៗ ប៉ុន្តែម៉ោងនេះនៅស្រុកខ្មែរ មានហើយ កូនខ្មែរដែលបណ្ដុះបណ្ដាលនៅស្រុកខ្មែរ មានបញ្ចេមតិបែបនេះឲ្យឪពុក-ម្ដាយ ទៅមិនបានទេ»។
ឯកឧត្ដមបណ្ឌិត លើកឡើងទៀតថា សិទ្ធិមនុស្សជារឿងមួយ តែក៏ត្រូវមានការគោរពវប្បធម៌ ប្រពៃណីមួយឲ្យបានច្បាស់លាស់ដែរ ហើយក៏ត្រូវចេះគោរពចាស់ទុំ មានសីលធម៌ល្អ និងត្រូវចេះដឹងគុណ ដែលនេះសុទ្ធសឹងស្ថិតនៅក្នុងជំនាញទន់របស់មនុស្ស។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមបែបនេះទៀតថា «បើមនុស្សមានតែចំណេះដឹង តែបាត់អត្តសញ្ញាណ បាត់វប្បធម៌ក្នុងខ្លួន បាត់តម្លៃក្នុងខ្លួនជាខ្មែរ តើយើងធ្វើអី? ក្មេងខ្មែរ ជាកូនខ្មែរ រៀនភាសាអាមេរិកាំង និយាយដូចអាមេរិកាំង ចង់រៀនសាលាអាមេរិកក៏ដោយ នៅតែជាកូនខ្មែរ ចង់ទៅនៅស្រុកអាមេរិកាំង ក៏គេសួរអ្នកឯងមកពីណាដែរ ប្រាកដជាខ្មែរហើយ។
ដូច្នេះ ដើម្បីកុំឲ្យកូនខ្មែរ អត់ចេះភាសាខ្មែរ នៅលើទឹកដីខ្មែរ ភ្លេចវប្បធម៌ សីលធម៌ខ្មែរនោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើដល់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិចារណាចំពោះករណីនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


