ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសកាលបរិច្ឆេទប្រឡងឌីប្លូមនៅថ្ងៃទី ២ តុលា និងប្រឡងបាក់ឌុបនៅថ្ងៃ ៦ វិច្ឆិកា
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសកាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅថ្ងៃទី ២ ខែតុលា និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយដែលទើបទទួលបាននៅថ្ងៃទី ២៤ កុម្ភៈនេះថា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នេះ ក្រសួងបានកំណត់កាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ និងប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ចំណែកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិញ ក្រសួង នឹងរៀបចំការប្រឡងនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងប្រកាសលទ្ធផលនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះការប្រឡងឆមាសលើកទី ១ សម្រាប់ប្រឡងឌីប្លូម ក្រសួងបានណែនាំឲ្យសាលានីមួយៗរៀបចំប្រឡងនៅថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៣ និងប្រឡងឆមាសលើកទី ២ ប្រឡងនៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣។

លោករដ្ឋមន្ត្រីបានបន្តទៀតថា រីឯការប្រឡងឆមាសលើកទី ១ សម្រាប់សិស្សថ្នាក់ទី ១២ ក្រសួងបានឲ្យសាលារៀបចំប្រឡងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃ ២៧ ខែឧសភា ឆ្នាំ ២០២៣ និងប្រឡងឆមាសលើកទី ២ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


