Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះនឹងក្លាយ​ជា​ខេត្ត​គ្មានមីន​នៅ​ចុង​ឆ្នាំ ២០២៣

បានផុស

នៅ

នាព្រឹកថ្ងៃទី២៤​ ខែកុម្ភៈ​ ២០២៣ លោក លី​ ធុជ​ អនុប្រធានទី១អាជ្ញាធរមីន​ បាន​ដឹកក្រុមការងារប្រារព្ធទិវាជាតិយល់ដឹងអំពីមីន​ ២៤​ កុម្ភៈ​ លើកទី២៤​ ក្រោមប្រធានបទ​ “យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន​ និងគ្រាប់មិនទាន់ផ្ទុះ​”​ នៅក្នុងបរិវេនវិមាន២ធ្នូ​ ស្រុកស្នួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាលនោះ​ លោក​ លី ធុជ បានលើកឡើង​ថា​ ថ្ងៃទី២៤​ កុម្ភៈ​ គឺជាថ្ងៃដែល​ប្រជាជនកម្ពុជា​ ជួបជុំគ្នាដេីម្បីសម្ដែងការសោកស្ដាយ​ និងក្រៀមក្រំចំពោះការបាត់បង់ជីវិត​ ពិការភាព​ និងបែកបាក់គ្រួសារ​ ដោយសារមីន​និងសំណល់ជាតិផ្ទុះ​ពី​សង្រ្គាម​។

លោក​បន្តថា ការបោសសំអាតសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារអាទិភាពទី២ដែលត្រូវដោះស្រាយ បន្ទាប់ពីបញ្ហាគ្រាប់មីន​ ហេីយខេត្តក្រចេះនឹង​អស់មីននៅចុងឆ្នាំ២០២៣។

លោក​ទេសរដ្ឋមន្រ្តី​បានមើលឃើញថា ការអប់រំនៅតែជាកិច្ចការដ៏ចាំបាច់និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់​ ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមសហគមន៍ ក៏ដូចជានៅក្នុងប្រទេស​កម្ពុជា​ទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម