ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ កត្តាអប់រំប្រកបដោយគុណភាព និងសមធម៌ បង្កើតកាលានុវត្តភាពសិក្សា ពេញមួយជីវិត
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) បានថ្លែងថា កត្តាអប់រំប្រកបដោយគុណភាព សមធម៌ បានបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត របស់សិស្ស-និស្សិតគ្រប់វ័យ។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការផ្តល់ភាពអង់អាចដល់យុវជន៖ ការអប់រំ ការងារ និងសុខភាព» នៅមជ្ឈមណ្ឌលម៉ានី អគារដឹខេមភឹស (The Kampus) រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនោះ លោកជំទាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមានលោក-លោកស្រី ដែលជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពីក្រសួង-ស្ថាប័ន និងអង្គការដៃគូ ដែលបានចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ ក្នុងសិក្ខាសាលានាពេលនេះ។

លោកជំទាវ ម៉ែន សំអន បានលើកឡើងថា ការកំណត់ប្រធានបទនេះ គឺជាប្រធានបទសំខាន់សម្រាប់ក្មេងជំទង់ និងយុវជនចាំបាច់ត្រូវយល់ដឹងបន្ថែមទៀត ពីព្រោះថាបញ្ហាទាំងនេះ មានឥទ្ធិពលពេញ មួយជីវិតរបស់ពួកគាត់។

លោកជំទាវ បានបន្តទៀតថា សារប្រយោជន៍នៃការអប់រំ និងការងារដែលផ្តល់ជាពុទ្ធិ និងបណ្តុះជាគំនិត សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងការត្រៀមខ្លួនសម្រាប់ការចាប់យក និងផ្គូផ្គងអាជីពការងារសមស្រប ផងដែរ។ ស្របពេលនេះដែរ ការយល់ដឹងទូលំទូលាយអំពីសុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាកាតាលីករមួយដ៏សំខាន់ដើម្បីជួយដល់យុវជន ក្នុងការបង្ការហានិភ័យសុខភាពផ្លូវភេទដែលអាចកើតមាន ហើយអាចផ្តល់ផលប៉ះពាល់ទៅដល់ការសិក្សា និងអនាគតរបស់ខ្លួន។

បរិបទនៃសង្គមបច្ចុប្បន្ន ជាពិសេសបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ការកើនឡើង និងរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ក៏ដូចជាឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល តម្រូវឲ្យយើង ទាំងអស់គ្នា យកចិត្តទុកដាក់បន្ថែមក្នុងការសម្រប និងវិវឌ្ឍខ្លួនឲ្យសមស្របទៅតាមការវិវឌ្ឍ នៃវិស័យទាំងអស់នេះផងដែរ។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍវិស័យអប់រំក្នុងគោលបំណង ឲ្យអ្នកសិក្សាគ្រប់រូប បានទទួលការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត។ ចំពោះវិស័យការងារ រាជរដ្ឋាភិបាល ប្រឹងប្រែងបង្កើនមុខរបរ ធានាលក្ខខណ្ឌ ការងារសមរម្យ អភិវឌ្ឍរបបសន្តិសុខសង្គម និងពង្រឹងការផ្តល់សេវាគាំទ្រ។

សម្រាប់វិស័យសុខាភិបាល ស្ថានភាពសុខភាពប្រជាពលរដ្ឋ និងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាអាទិភាពចម្បង ដែលជានិច្ចកាលយើងផ្តោតលើការពង្រីក ការគ្របដណ្តប់នៃសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈ តាមរយៈកម្មវិធីសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា-ទារក កុមារ កម្មវិធីអាហារូបត្ថម្ភ និងការប្រយុទ្ធនឹងជំងឺឆ្លង និងជំងឺមិនឆ្លង៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


