ព័ត៌មានជាតិ
មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបើកសម្ពោធជាផ្លូវការហើយ
អបអរសាទរការសម្ពោធជាផ្លូវការនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលជាមន្ទីរពេទ្យអន្តរជាតិធំមួយនៅក្នុងប្រទេសកម្ពុជា ហើយមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីបើក សម្ពោធជាផ្លូវការមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មិនមែនជាមន្ទីរពេទ្យថ្មីនោះទេ តែមន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាសាខាទី២នៃមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដែលមានបទពិសោធក្នុងការព្យាបាលអ្នកជម្ងឺចាប់តាំងពីឆ្នាំ២០១៥មកម៉្លេះ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជម្ងឺមានលក្ខណៈស្តង់ដាដូចអាផាតមិន ដើម្បីផ្តល់អារម្មណ៍កក់ក្តៅប្រៀបដូចជាផ្ទះរបស់អ្នកជម្ងឺផ្ទាល់។

កាន់តែពិសេសនោះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបំពាក់ឧបករណ៍ និងម៉ាស៊ីនវេជ្ជសាស្រ្តទំនើបៗដូចជា៖ ម៉ាស៊ីន MRI ម៉ាស៊ីន CT Scan ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនវាស់កំហាប់ឆ្អឹង ម៉ាស៊ីនថតគៀបសុដន់ដោយកាំរស្មីអ៊ិច ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ស្របតាមស្តង់ដារប្រទេសសិង្ហបុរី។ ក្នុងនោះ ក៏មានអ្នកជំនាញបញ្ជាម៉ាស៊ីនជាជនបរទេស និងពិនិត្យលទ្ធផលថតនៅប្រទេសសិង្ហបុរីដោយក្រុមហ៊ុន Medi sol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្រ្តឈានមុនគេនៅសិង្ហបុរី។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានផ្តល់សេវាកម្មជាច្រើន ដូចជា៖ ផ្នែកលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ សង្គ្រោះបន្ទាន់ ផ្នែកព្យាបាលកម្រិតធ្ងន់ ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកសើស្បែក ផ្នែកព្យាបាលទារកកម្រិតធ្ងន់ ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងផ្នែកប្រឆាំងភាពចាស់ ព្រមទាំងផ្នែកអាហាររូបត្ថម្ភ ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រមូលផ្តុំដោយវេជ្ជបណ្ឌិត និងបុគ្គលិកខ្មែរ និងបរទេសជំនាញៗ និងមានបទពិសោធជាច្រើនយូរឆ្នាំ ដើម្បីផ្តល់សេវាកម្មវេជ្ជសាស្ត្រប្រកបដោយស្តង់ដាអន្តរជាតិ និងទំនុកចិត្តដល់ប្រជាជនកម្ពុជា ដែលមិនចាំ បាច់ទៅពិនិត្យ និងព្យាបាលនៅបរទេសទៀតឡើយ៕





(អត្ថបទពាណិជ្ជកម្ម)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


