ព័ត៌មានជាតិ
បដិមាទ្វារបាលថ្មភក់ដ៏ធំ កប់ក្រោមដីជួសជុលរួច ដាក់ឲ្យភ្ញៀវទស្សនា
បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំកម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន ១ ត្រូវបានជួសជុលឲ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។

ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា ៦ បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។
ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់លម្អ និងទំហំខូចខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាងក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។ បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹងនិងមានសុវត្ថិភាព ក្រុមការងារក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។


បដិមាទ្វារបាលដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ ត្រង់ប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យបុរាណនៅសម័យអង្គរ ដែលទីតាំងបច្ចុប្បន្នស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាបដិមាទ្វាបាលនេះ អាចត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ នៃគ្រីស្ដសករាជ។

លោក គុន ផល្លី បានពន្យល់ថា បដិមាទ្វារបាលក្នុងសិល្បៈខ្មែរដំបូងៗ ត្រូវបានគេប្រទះឃើញនៅតាមជញ្ជាំងប្រាសាទឥដ្ឋ របស់ក្រុមប្រាសាទសំបូរព្រៃគុកនៅអំឡុងសតវត្សរ៍ទី៧-៨នៃគ្រីស្ដសករាជ។ ក្រោយមកបដិមាទ្វារបាលត្រូវបាននិយមកាន់តែច្រើនឡើង និងវិវត្តទៅជាបដិមាទ្វារបាលទោល ក្នុងរចនាប័ទ្មប្រែរូបអំឡុងសតវត្សរ៍ទី១០នៃគ្រីស្ដសករាជ និងបន្តដល់រាជព្រះបាទជ័យវរ័្ននទី៧ ឆ្នាំ១១៨១ ដល់ឆ្នាំ១២២០នៃគ្រីស្តសករាជ។ ជាទូទៅបដិមាទ្វារបាលទោលនៅក្នុងរាជព្រះបាទជ័យវរ្ន័នទី៧ មានមាឌធំ កម្ពស់ខ្ពស់ នៅលើដងខ្លួនមានលម្អទៅដោយគ្រឿងអលង្ការ ដូចជា មកុដ ក្រវិល សុរងក កងដៃ កងជើង។ នៅក្នុងដៃទ្វារបាលជាទេវៈមានកាន់កេតនភណ្ឌជាដំបងត្រីសូល៍។ ចំពោះទ្វារបាលនេះក៏មានជាអសុរដែរ។ រីឯទ្វារបាលជាអសុរវិញ គឺមានកាន់ដំបងទ្រវែងជាដើម៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


