ព័ត៌មានជាតិ
ជំនាញសង្រ្គោះជីវិតលើផ្ទៃសមុទ្រផ្តល់ការការពារភ្ញៀវទេសចរជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ឆ្នាំសមុទ្រនៅខេត្តព្រះសីហនុចំនួន ៣០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីការជួយសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ នៅតំបន់សមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៣ មីនា។

លោក ឈើតគៀត អាថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីនេះ។
លោក ឈើតគៀត អាថាកន បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ឬ Water Rescue ជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុនេះគឺដើម្បីអភិវឌ្ឍន៍សិក្ខាកាមក្នុងខេត្តជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក។

វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់ខេត្តនិងការពង្រឹងនូវសក្តានុភាពធនធានមនុស្សរបស់ខេត្តនៅក្នុងការផ្តល់សេវាកម្មទេសចរសុវត្ថិភាព និងជួយកាត់បន្ថយគ្រោះថ្នាក់និងការបាត់បង់ជីវិតដែលកើតឡើងចំពោះភ្ញៀវទេសចរជាតិ និងបរទេសជាច្រើន នៅក្នុងមួយឆ្នាំៗ ដែលជាការជំរុញនូវវិស័យទេសចរណ៍ខេត្តជាប់មាត់សមុទ្រ ស្របតាមគោលនយោបាយរបស់កម្ពុជា និងថៃក្រោមតម្រោង Two Kingdoms One Destination នឹងជាការជួយជំរុញការត្រៀមខ្លួនរបស់ខេត្តព្រះសីហនុ នៅក្នុងនាមជាខេត្តទទួលធ្វើម្ចាស់ផ្ទះកីឡាវិញ្ញាសាលើទឹកស៊ីហ្គេមឆ្នាំ២០២៣ នេះផងដែរ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តបានលើកឡើងថា វគ្គបណ្តុះបណ្តាល «ស្ដីពីការសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរនៅខេត្តព្រះសីហនុ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ លោកមសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកម្រិតទៀត។ ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីឆ្មាំឆ្នេរសមុទ្រខេត្តព្រះសីហនុ ឱ្យកាន់តែមានសមត្ថភាពខ្លាំង ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមជួយសង្គ្រោះ អាយុជីវិតមនុស្ស សត្វ ពិសេសក្នុងការត្រៀមបង្ការនូវរាល់ឧបទ្ទវហេតុនានា ដែលអាចកើតមានឡើង នៅលើផ្ទសមុទ្រ។
បច្ចុប្បន្នខេត្តព្រះសីហនុ មានឆ្មាំសមុទ្រដែលទទួលស្គាល់ជាផ្លូវមានចំនួន ១៨នាក់ បាននិងកំពុងប្រចាំការនៅតាមគោលដៅដូចជា៖ ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាដើម។ ដោយឡែកឆ្មាំឆ្នេរសមុទ្រដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មានចំនួន ៣០នាក់ ដែលរួមមានបុគ្គលិកឆ្មាំឆ្នេរពីបណ្តាលក្រុមហ៊ុនឯកជន ផ្សេងៗទៀត៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


