ព័ត៌មានជាតិ
លោកស្រី ជា សិរី ៖ ផ្នត់គំនិតពលរដ្ឋគឺជាឧបសគ្គធំនាំឱ្យការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាមានកំណើនយឺត
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិកម្ពុជាបានមានប្រសាសន៍ថា ផ្នត់គំនិតរបស់ប្រជាពលរដ្ឋ គឺជាឧបសគ្គដ៏ធំបំផុតដែលនាំឱ្យការប្រើប្រាស់ប្រាក់រៀលនៅប្រទេសកម្ពុជា មានកំណើនយឺត ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពិសេសសាធារណៈជន។

ថ្លែងក្នុងទិវាអបអរសាទរប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ២០ មីនា ១៩៨០ – ២០ មីនា ២០២៣ នៅថ្ងៃទី១៩មីនានេះ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) រាជធានីភ្នំពេញ លោកស្រីបណ្ឌិត បានបន្តថា បច្ចុប្បន្នការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាបានកើនឡើងជាមុន តែក្នុងកម្រិតមួយមិនច្រើនទេ ព្រោះថាឧបសគ្គធំនៃការប្រើប្រាស់ប្រាក់រៀលគឺផ្នត់គំនិតរបស់ប្រជាពលរដ្ឋ។
លោកស្រីបណ្ឌិត បានពន្យល់ថា ជាធម្មតានៅស្រុកគេនៅពេលណារូបិយវត្ថុមិនមានស្ថេរភាព គេនឹងងាកមកប្រើប្រាស់ប្រាក់សន្សំរូបិបណ្ណបរទេសវិញ ដែលផ្ទុយពីស្រុកខ្មែរយើងអត្រាប្តូរប្រាក់រក្សាបានយ៉ាងខ្លាំង បើទោះបីជាក្នុងបរិបទកូវីដ១៩ ក៏ដោយដែលកាលណោះរូបិយវត្ថុប្រទេសមួយចំនួនបានធ្លាក់ថ្លៃធៀបជាមួយប្រាក់ដុល្លារអាមេរិក ប៉ុន្តែលុយរៀលយើងបានរក្សាស្ថេរភាពល្អ។

លោក ស្រីបណ្ឌិត បានបន្តទៀតថា ដោយសារតែផ្នត់គំនិតរបស់ប្រជាពលរដ្ឋគិតថា ប្រាក់ដុល្លារស្រួលចាយជាងប្រាក់រៀលព្រោះថា លុយរៀលមានលេខសូន្យច្រើនពិបាកគិត។
យ៉ាងណាក៏ដោយ លោកស្រីបណ្ឌិត បានបន្ថែមថា មានហាងមួយចំនួនបានចាប់ផ្តល់ដាក់តម្លៃជាប្រាក់ដុល្លារផងនិងប្រាក់រៀលផង ហើយមានហាងខ្លះដាក់បិទតម្លៃជាប្រាក់រៀលតែម្តងដែលទាំងនេះនឹងជួយជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន។
បើតាមលោកស្រី ជា សិរី «យើងទទួលបានជោគជ័យដែលអាចរក្សាសមាមាត្រនៃការប្រើប្រាស់ប្រាក់រៀលបានកើនជាងមុនព្រោះថាកន្លងមកមានការព្រួយបារម្ភថា កាលណាសេដ្ឋកិច្ចកាន់តែធំប្រជាពលរដ្ឋងាកទៅប្រើប្រាស់ប្រាក់ដុល្លារកាន់តែខ្លាំងដែរ។ ប៉ុន្តែយើងអាចរក្សាសមាមាត្របានដូចមុនហើយថែមទាំងអាចបង្កើនសមាមាត្រប្រាក់រៀលធៀបជាមួយដុល្លារច្រើនជាងមុនបន្តិច។ ដូចនេះទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធពិសេសសាធារជននិងយុវជនតែម្តង»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


