Connect with us

ព័ត៌មានជាតិ

ទេសចរផ្ដើមមានសន្ទុះកើនឡើងតាមច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម

បានផុស

នៅ

ក្រោយប្រមុខរាជរដ្ឋាភិបាលបើកឲ្យមានភ្ញៀវទេសចរ ចូលក្នុងប្រទេស និងជិតដល់ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខដ៏ឆាប់នេះ ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិ ហាក់មានកំណើនឆ្លងកាត់ពីប្រទេសឡាវចូលកម្ពុជា តាមច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីប្រចាំច្រកទ្វារ និងអ្នកលក់ដូរ នៅក្បែរច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ហាក់បង្ហាញពីទឹកមុខរីករាយ រាក់ទាក់ ពេលឃើញភ្ញៀវទេសចរ ចេញចូលមានភាពអ៊ូអរ ខុសប្លែកកាលពីមុន។ ភ្ញៀវដែលចូលមកពីប្រទេសឡាវនោះ តែងតែឈប់សម្រាកទទួលទានអាហារ ពិសាភេសជ្ជៈ កាហ្វេ ទើបបន្តដំណើរទៅមុខទៀត។

កញ្ញា ខា វាសនា បម្រើការងារដោយស្ម័គ្រចិត្ត នៅកន្លែងមណ្ឌលផ្ដល់ព័ត៌មានទេសចរណ៍ ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល បានរៀបរាប់ថាៈ នាងតែងតែសង្កេតឃើញ មានភ្ញៀវទេសចរ ចេញចូល ហើយភ្ញៀវមួយចំនួន បានមកសាកសួរព័ត៌មានផ្សេងៗ នៅកន្លែងផ្ដល់ព័ត៌មានទេសចរណ៍។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានចុះទៅពិនិត្យស្ថានភាព ភ្ញៀវចេញចូល និងមើលកន្លែងផ្ដល់ព័ត៌មានទេសចរណ៍ ខាងលើនេះ បានរៀបរាប់ឲ្យដឹងថាៈ ភ្ញៀវចាប់ផ្ដើមមានសន្ទុះឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩។

ជាងនេះទៅទៀត នៅពេលខាងមុខនេះ គឺជាមោទនភាពមួយ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយលោកសង្កេតឃើញថា ភ្ញៀវបានចេញចូល កាន់តែមានសន្ទុះកើនខ្លាំង នៅមុនព្រឹត្តិការណ៍នេះមកដល់។

សូមបញ្ជាក់ថា:ភ្ញៀវទេសចរណ៍ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់នេះក្រោយពីប្រមុខរដ្ឋាភិបាល បើកឱ្យភ្ញៀវទេសចរណ៍ចូលក្នុងប្រទេស និងជិតដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅពេល ខាងមុខដ៏ឆាប់នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម