ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិនអាមេរិកមកបណ្តាក់ទុននៅកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការសហការវិនិយោគជាមួយដៃគូក្នុងស្រុក ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ បើទោះជាមានវិបត្តិកូវីដយ៉ាងណាក៏ដោយ។ លោក លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២១ មីនា។
លោក ហួត គីមឆា បានថ្លែងកោតសរសើរពីកិត្យានុភាពកម្ពុជា ពិសេសផលិតផលកសិកម្ម ដូចជា ផលិតផលអង្ករកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។
នាជំនួបនេះដែរ តំណាងក្រុមហ៊ុន Singpoli Group សហរដ្ឋអាមេរិកក៏បានធ្វើបទបង្ហាញជូន លោករដ្ឋលេខាធិការ អំពីប្រតិបត្តិការ, ផលិតផលរបស់ក្រុមហ៊ុន និងពានរង្វាន់ដែលក្រុមហ៊ុនទទួលបាន និងជាពិសេសនោះគឺ បានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ ក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា។
គណៈប្រតិភូវិនិយោគិនសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូរបស់លោកនៅកម្ពុជាគ្រប់ពេលវេលា។
ពាក់ព័ន្ធនឹងវិស័យវិនិយោគនេះ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា អាមេរិកជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក សូមកុំបន់ស្រន់ឱ្យអាមេរិកចុះខ្សោយឱ្យសោះ។ ដោយសម្តេចបញ្ជាក់ថា អាមេរិក និងអឺរ៉ុប គឺជាទីផ្សាររបស់យើង ព្រោះយើងនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិកច្រើនណាស់។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី ២២ មីនា ឆ្នាំ ២០២៣៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


